លោក ពូទីន លុបចោលការផ្តល់សច្ចាប័នពីរុស្ស៊ី លើសន្ធិសញ្ញាហាមប្រាមការសាកល្បងធ្វើតេស្តអាវុ.ធនុ.យក្លេ.អ៊ែរជាសកល
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីលុបចោលការផ្ដល់សច្ចាប័នរបស់រុស្ស៉ី លើសន្ធិសញ្ញាអន្តរជាតិស្ដីពីការហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។
ការលុបចោលការផ្ដល់សច្ចាប័នដល់សន្ធិសញ្ញា Comprehensive Nuclear Test Ban Treaty ឬហៅកាត់ថា CTBT ធ្វើឡើងដូចគ្នាទៅ នឹងសហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា តែមិនបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញានេះនោះទេ។
បើតាមក្រុមមន្ត្រីការទូតរុស្ស៉ី បាននិយាយថា នឹងមិនធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញនោះទេ លុះត្រាតែសហរដ្ឋអាមេរិកធ្វើតេស្ដអាវុធនុយក្លេអ៊ែរមុន។
ការចុះហត្ថលេខារបស់លោក ពូទីន គឺជារឿងមួយដែលត្រូវបានគេរំពឹងទុកជាមុនរួចទៅហើយ ប៉ុន្តែអ្វីដែលសំខាន់គឺការសម្រេចលុបចោលការផ្ដល់សច្ចាប័ននេះ ជាភស្តុតាងមួយបង្ហាញកាន់តែច្បាស់ពីការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ដែលបានធ្លាក់ដល់កម្រិតដ៏ទាបបំផុតមួយ មិនធ្លាប់មាន ចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ១៩៦២មក ដោយសារតែការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក ពូទីន បាននិយាយថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រាប់ថា តើរុស្ស៉ីគួរតែធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញដែរ ឬក៏យ៉ាងណានោះទេ បន្ទាប់ពីមានការអំពាវនាវពីអ្នកជំនាញសន្តិសុខ និងសមាជិកសភាមួយចំនួនរបស់រុស្ស៉ី ឱ្យធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរជាសារព្រមានដល់លោកខាងលិច។
ក្រុមអ្នកវិភាគលោកខាងលិច នៅតែមានការព្រួយបារម្ភថា រុស្ស៉ី អាចនឹងសម្លុតគំរាម និងបង្កភាពភ័យខ្លាចដល់លោកខាងលិច នៅក្នុងសង្រ្គាមអ៊ុយក្រែន៕
ប្រភព ៖ Reuter
Post a Comment