ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់ថវិកាឯកឧត្តម ស សុខា និងលោកជំទាវ និងរៀបចំអាហារសាមគ្គីជូនអ្នកសង្កេតការណ៍ ស.ស.យ.ក. ស្រុកស្វាយអន្ទរ
ព្រៃវែង ៖ រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ជាតិ ចំនួន ១៧៩នាក់ របស់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បាននាំយកថវិការបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់អ្នកសង្កេតការណ៍ទាំង ១៧៩នាក់ ដោយក្នុង ១នាក់ៗទទួលបានថវិកា ចំនួន ៥ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនអ្នកសង្កេតការណ៍ទាំង ១៧៩នាក់ ក្រោមការឧបត្ថម្ភរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន & គង់ សារ៉ាន់
Post a Comment