ឯកឧត្ដម ឃុន សាវឿន ចូលរួមកិច្ចប្រជុំពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាង និងជំរុញការងារច្រករបៀងមច្ឆា និងអង្ករ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ាន វណ្ណហន ប្រធានក្រុមការងារ និងជារដ្ឋលេខាធិការ



នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ាន វណ្ណហន  ប្រធានក្រុមការងារ និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងសម្រាប់រៀបចំ MOU ស្ដីពីការជំរុញការងារច្រករបៀងមច្ឆា នៅក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនោះគឺសំដៅលើការលើកកម្ពស់ផលិតភាព កាត់បន្ថយថ្លៃដើមធ្វើពិពិធកម្មកសិកម្មឲ្យស្របតាមតម្រូវការទីផ្សារ និងបង្កើនកសិ-ពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន និងនិរន្ដរភាព សំដៅធានាបានសន្ដិសុខស្បៀង និងសុវត្ថិភាពចំណីអាហារដើម្បីបំពេញសេចក្ដីត្រូវការក្នុងស្រុកនិងការនាំចេញគឺចង្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ (ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និង ប៉ៃលិន) ស្របតាមគោលការណ៍អភិវឌ្ឍន៍បៃតង ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

 កិច្ចប្រជុំពិភាក្សា និងផ្ដល់ធាតុចូលដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍របស់វិស័យកសិកម្ម សម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្តើមចេញ ពីច្រករបៀងមច្ឆា និងអង្ករ និងលើសេចក្ដីព្រាងសម្រាប់រៀបចំ MOU រវាងរដ្ឋាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការជំរុញការងារច្រករបៀងមច្ឆា និងអង្ករ របស់ក្រុមការងារសម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្ដើមពីច្រកបៀងមច្ឆា និងអង្ករ (Fish & Rice Coridor) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ Fish & Rice Coridor ។

 ក្រុមការងារមានភារកិច្ចសំខាន់ៗ រួមមាន: (១).ដឹកនាំរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍របស់វិស័យកសិកម្ម សម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្តើមចេញ ពីច្រករបៀងមច្ឆា និងអង្ករ (២).ដឹកនាំ និងជំរុញកៀរគរគម្រោងអភិវឌ្ឍន៍ និងវិនិយោគ (៣).ដឹកនាំ និងណែនាំដល់ការរៀបចំគម្រោងជាខ្សែច្រវាក់ផលិតកម្ម និងតម្លៃដោយរក្សាបាននូវគុណភាពបរិស្ថាន សម្របសម្រួលជំរុញឱ្យមានការនាំចូលធាតុចូលកសិកម្មដែលជាតម្រូវការ និងបង្កើតរោងចក្រផលិតធាតុចូលកសិកម្ម និងកែច្នៃកសិផល (៤).ដឹកនាំចរចាសម្របសម្រួលដល់ការនាំចេញកសិផល៕






Powered by Blogger.