ឥណ្ឌូណេស៊ី ៖ ផ្សារលក់សាច់សត្វចំនួន៦ ​ព្រមព្រៀងគ្នា ឈប់​លក់សាច់​ឆ្កែ និងឆ្មា


នៅ​ឥណ្ឌណេស៊ី បណ្តា​ហាង​លក់​សាច់​សត្វ​ ដ៏ល្បីល្បាញ​នៅ​កោះ​ ស៊ុយឡាវេស៊ី​ (Sulawesi) បានព្រមព្រៀងគ្នាជាមួយ​អាជ្ញាធរ​ ថាឈប់លក់សាច់សត្វឆ្កែ និងឆ្មា។ បើតាម​ការ​កត់​សម្គាល់​របស់​ក្រុម​អ្ន​កការពារ​សិទ្ធិ​សត្វ​ គឺនេះជាលើកទី១​ហើយ​ដែល​​មាន​កិច្ច​សន្យា​ព្រមព្រៀង​ឈប់​លក់សាច់​ឆ្កែនិងឆ្មា​ បន្ទាប់ពី​រដ្ឋអំណាច​គ្រោង​នឹង​ធ្វើ​ច្បាប់​ហាម​ឃាត់៕

Powered by Blogger.