ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានរយៈពេល៣សប្តាហ៍បានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
|
រូបភាពតេលេក្រាមសម្តេចហ៊ុនសែន។ |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកោតសរសើរយ៉ាងដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីម្សិលមិញ។គ.ជ.ប បានចាត់ទុកថា ដំណើរការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណបក្សនយោបាយផ្សេងទៀត។គណបក្សនយោបាយទាំង១៨ ដែលបានចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរៀងៗខ្លួន ជាមួយនឹងសកម្មភាពផ្សេងៗគ្នា ដូចជាការជួបជុំ ការសម្តែងសិល្បៈ ក្បួនដង្ហែ ការចែកខិតប័ណ្ណជាដើម។គ.ជ.ប បានកត់សម្គាល់ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានលក្ខណៈទ្រង់ទ្រាយធំនៅគ្រប់មណ្ឌល ខណៈដែលគណបក្សនយោបាយផ្សេងទៀតដូចជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សឯកជាតិខ្មែរ ក៏បានហែក្បួននៅតាមមណ្ឌលមួយចំនួនផងដែរដែលពួកគេឈរឈ្មោះបោះឆ្នោត។យុទ្ធនាការឃោសនាបោះឆ្នោតនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី២១ ខែកក្កដា ហើយថ្ងៃបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា។យោងតាម គ.ជ.ប ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុបមានចំនួន ៩.៧១០.៦៤៥ នាក់ ក្នុងនោះស្ត្រី ៥.១៦១.៩០៦ នាក់ ដែលពួកគេនឹងទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ២៣.៧៨៩ នៅទូទាំងប្រទេស។គណបក្សនយោបាយចំនួន១៨ ដែលប្រកួតប្រជែងដណ្តើមយកអាសនៈរដ្ឋសភាចំនួន១២៥ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរអភិរក្ស គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសំបុកឃ្មុំ គណបក្សសង្គមប្រជាធិបតេយ្យ គណបក្សគោលបំណងប្រជាពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកសិករខ្មែរ៕ AKP/KmerTimes
Post a Comment