នាយករដ្ឋមន្រ្តីកម្ពុជាថានឹងមិនបិទហ្វេសប៊ុកទេដោយគ្រាន់តែព្រមានទៅអ្នកប្រឆាំង
តាមរយៈសារសំឡេងខ្លីតាមបណ្ដាញតេឡេក្រាម កាលពីយប់ថ្ងៃសុក្រម្សិលមិញ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញមកបញ្ជាក់អះអាងថា សម្តេចគ្មានចេតនា បិទហ្វេសប៊ុកក្នុងប្រទេសកម្ពុជាឡើយ ដោយនេះគ្រាន់ជាការព្រមានទៅអ្នកប្រឆាំងដែលឌឺដងសម្តេចតែប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ។សហការី |
ដោយឡែក ការសម្រេចលុបទំព័រហ្វេសប៊ុករបស់សម្តេចចោល គឺដោយសារតែសម្តេចមិនចង់ឲ្យក្រុមហ៊ុនពិចារណាច្រើន លើការព្យួរទំព័រហ្វេសប៊ុករបស់សម្តេចដែលក្រុមហ៊ុនអះអាងថាបានបំពាននឹងគោលការណ៍។សូមបញ្ជាក់ថា តាមប្រសាសន៍សម្តេចហ៊ុន សែន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចបណ្ដេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា ដោយបញ្ឈប់នូវរាល់សកម្មភាពជាមួយរដ្ឋាភិបាលក៏ដូចជា វិស័យឯកជនក្នុងប្រទេសកម្ពុជា។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចេញផ្សាយកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ៕RFI
Post a Comment