ថៃកំណត់គោលដៅភ្ញៀវបរទេសអាស៊ីបូព៌ានៅក្នុងប្រទេសឡាវនិងកម្ពុជា
លោកស្រី Oranooch Pakapan-Rutten តំណាងទីផ្សាររបស់អាជ្ញាធរទេសចរណ៍ថៃ (Tourism Authority of Thailan -TAT) នៅកម្ពុជានិងឡាវ បាននិយាយថា អ្នកវិនិយោគចិន កូរ៉េ និងជប៉ុន ដែលរស់នៅក្នុងប្រទេសឡាវ និងកម្ពុជា តែងតែឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសថៃដើម្បីទិញផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានកំណត់ទិសដៅរបស់ខ្លួនក្នុងការស្វាគមន៍ភ្ញៀវបរទេសអាស៊ី។ជាពិសេសពលរដ្ឋអាស៊ីបូព៌ាដែលរស់នៅក្នុងប្រទេសឡាវ និងកម្ពុជា។តំណាងទីផ្សាររបស់អាជ្ញាធរទេសចរណ៍ថៃ នៅកម្ពុជា និងឡាវ លោកស្រី Oranooch Pakapan-Rutten បាននិយាយថា អ្នកវិនិយោគចិន កូរ៉េ និងជប៉ុន ដែលរស់នៅក្នុងប្រទេសឡាវ និងកម្ពុជា តែងតែឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសថៃ ដើម្បីទិញផលិតផល និងសេវាកម្មគុណភាពខ្ពស់។ លោកស្រីបានបន្ថែមថា ក្រុមនេះស្គាល់ពីវប្បធម៌ និងសេវាកម្មរបស់ថៃ ហើយមានអារម្មណ៍ថា ទេសចរណ៍ថៃផ្តល់នូវគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ជាមួយនឹងការដាក់ឱ្យប្រើប្រាស់សេវាកម្មផ្លូវដែកល្បឿនលឿនចិន-ឡាវ ជាជម្រើសដឹកជញ្ជូនថ្មីមួយ លោកស្រី Oranooch បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រទេសថៃក្នុងការត្រៀមខ្លួនដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសកាន់តែច្រើនដែលធ្វើដំណើរទៅកាន់ភាគខាងជើងឈៀងខាងកើតប្រទេសថៃតាមរយៈទីក្រុងវៀងច័ន្ទក្នុងប្រទេសឡាវ។ក្រៅពីប្រជាពលរដ្ឋចិន តំណាងក៏បានសង្កត់ធ្ងន់លើសក្តានុពលរបស់កម្ពុជា និងឡាវ ក្នុងការលើកកម្ពស់ផ្នែកដែលមានការចំណាយខ្ពស់ក្នុងការមកទស្សនាប្រទេសថៃ ពិសេសប្រជាជនដែលធ្វើការងារនៅក្នុងវិស័យឧស្សាហកម្មដែលមានបទពិសោធន៍ពីលំហូរនៃការវិនិយោគពីបរទេស។យោងតាមអាជ្ញាធរទេសចរណ៍ថៃ ៥០% នៃភ្ញៀវទេសចរខ្មែរនិងឡាវ ធ្វើដំណើរទៅប្រទេសថៃ ក្នុងគោលបំណងលំហែ ខណៈការពិនិត្យសុខភាព ក៏ជាហេតុផលពេញនិយមសម្រាប់ការធ្វើដំណើររបស់ពួកគេផងដែរ។ ប្រហែល២០% នៃអ្នកទេសចរឡាវ និង៤,៥% នៃភ្ញៀវទេសចរខ្មែរគឺស្ថិតក្នុងទេសចរណ៍វេជ្ជសាស្រ្ត។ ចំនួនភ្ញៀវទេសចរខ្មែរកើនដល់ ២២៩, ០០០នាក់ ខណៈភ្ញៀវទេសចរឡាវមានចំនួន៣៣ ម៉ឺននាក់ គិតចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះ។សមាគមភ្នាក់ងារទេសចរណ៍ថៃក៏បានលើកជាមតិដល់រដ្ឋាភិបាលឱ្យពិចារណាអនុវត្តគម្រោងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនដែលចូលប្រទេសថៃតាមព្រំដែនគោកជាក់លាក់ដូចជា Udon Thani ពីឡាវ និងកម្ពុជា។ ប្រសិនបើគម្រោងនេះត្រូវបានអនុវត្ត សមាគមជឿជាក់ថាចំនួនភ្ញៀវទេសចរនឹងកើនឡើង ដែលជំរុញឱ្យប្រតិបត្តិករទេសចរណ៍កែលម្អផលិតផល និងសេវាកម្មរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកកាន់ប្រទេស៕Pattayamail/KhmerTimes
Post a Comment