ក្រុ​មប្រឹក្សាធ​​ម្មនុញ្ញក​ម្ពុជាប្រកាស​​​ពី​ធម្ម​នុញ្ញភាព​​នៃ​​​ច្បាប់ស្តីពីវិសោ​​​ធន​កម្មច្បា​ប់​​បោះ​ឆ្នោត

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា(CCC)បានប្រកាសពីធម្មនុញ្ញភាពនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថាកិច្ចប្រជុំពេញអង្គរបស់ខ្លួនដើម្បីពិនិត្យធម្មនុញ្ញភាពនៃច្បាប់ធ្វើឡើងនៅព្រឹកនេះ ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
រូបភាពអ៊ីនធឺណិត
ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ និងព្រឹទ្ធសភាក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ច្បាប់ចំនួន៨មាត្រានេះមានគោលបំណងធ្វើកំណែទម្រង់ “សិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោត” ដើម្បីបង្កើនតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាក៏ដូចជាលើកកម្ពស់គណនេយ្យភាពរបស់មេដឹកនាំនយោបាយជាប់ឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ AKP/Khmer Times

Powered by Blogger.