ឯក​​​ឧត្តម​ស សុខា​ឯ​ក​ឧត្តមជា សុមេធី​និ​ង​លោ​ក​ជំទាវប្រគេន​ទៀនវស្សា​និងទេ​យ្យទាន​​​ដល់ព្រះសង្ឃ៣​​៩វត្តក្នុង​ខេ​ត្តព្រៃវែង

 ព្រៃវែង៖នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត ក្នុងខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបុព្វការីជន និងញាតិកាទាំងប្រាំពីរសន្តាន នៅសាលាខេត្តព្រៃវែង។

ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំង ៣៩វត្ត ក្នុងខេត្តព្រៃវែង នាឱកាសនោះ ១វត្តៗរួមមាន ៖ ទៀនវស្សា ១គូ ស្លាដក ១ ទឹកបរិសុទ្ធ ២កេស ទឹកក្រូច ២កេស ទឹកផ្លែឈើ ១កេស អំបិល១០គីឡូក្រាម ស្ករស ២៥គីឡូក្រាម ត្រីខកំប៉ុង ១កេស ទឹកដោះគោខាប់ ១កេស មី ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ អង្ករ ៥០គីឡូក្រាម ប្រេងឆា ១០លីត្រ ផ្លែឈើ១កន្ត្រក និងបច្ច័យ ៥០ម៉ឺនរៀល៕សហការី










































Powered by Blogger.