ក្រុងគៀវបានវាយប្រហារក្នុងទិសដៅនៃក្រុងZaporizhzhiaប្រទេសអាល្លឺម៉ង់បានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់អ៊ុយក្រែនក្នុងការចូលជាសមាជិក
អ្នកជំនាញយោធាYuriy Podolyakaបានរាយការណ៍ថា ប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំដោយកងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃទី៨ខែមិថុនានៅក្នុងតំបន់ជាច្រើននៃផ្នែកខាងមុខ។
រូបភាពតំណាង។Gazeta
Avia.proបានដកស្រង់សម្តីលោក Podolyakaថា កម្លាំងសំខាន់នៃកងពលទី១០នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារទីតាំងនៅភាគខាងត្បូងនៃ Malaya Tokmachka (Zaporizhzhia)ជាច្រើនដងកាលពីយប់មិញ។យោងតាមលោកមុនពេលការវាយប្រហារកងកម្លាំងអ៊ុយក្រែន បានបាញ់ផ្លោងទ្រង់ទ្រាយធំទៅលើទីតាំងនៃអ្នកការពាររបស់ភាគីរុស្ស៊ី ជាមួយនឹងកាំជ្រួចHIMARS។“កងកម្លាំងអ៊ុយក្រែនកំពុងដើរក្បួនក្នុងចំនួនដ៏ច្រើន។ ទោះជាយ៉ាងណាខ្លះត្រូវគ្រាប់មីន ខ្លះត្រូវបំផ្លាញដោយកាំភ្លើងធំរុស្ស៊ី។ អ្វីដែលនៅសល់ត្រូវបានកម្លាំងទ័ពអាកាសរុញត្រឡប់មកវិញ»។ការបាត់បង់សត្រូវពិតប្រាកដមិនត្រូវបានកំណត់ទេ ។ប៉ុន្តែអ្នកជំនាញរុស្ស៊ីបានសង្កត់ធ្ងន់ថាការខូចខាតមានសារៈសំខាន់ណាស់ ហើយការវាយប្រហាររបស់សត្រូវមិនទាន់ទទួលបានលទ្ធផលនៅឡើយ។យោងតាមទិន្នន័យចុងក្រោយនេះកងទ័ពអ៊ុយក្រែនកំពុងរៀបចំក្រុមឡើងវិញនិងត្រៀមខ្លួនសម្រាប់ការវាយលុកថ្មីមួយ។អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
អាល្លឺម៉ង់កំណត់លក្ខខណ្ឌឲ្យអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប
អធិការបតីអាល្លឺម៉ង់OlafScholzបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Corriere della Sera ថាអ៊ុយក្រែនជាផ្នែកមួយនៃគ្រួសារអឺរ៉ុប ។ប៉ុន្តែពួកគេអាចក្លាយជាសមាជិកនៃសហភាពអឺរ៉ុប(EU)បានលុះត្រាតែពួកគេបំពេញតាមលក្ខខណ្ឌចូលរួម។“យើងប្តេជ្ញាគាំទ្រអ៊ុយក្រែនក្នុងដំណើរការចូលរួមសហភាពអឺរ៉ុប។ទោះយ៉ាងណាក៏ដោយការចូលរួមក្នុងសហភាពអឺរ៉ុបគឺអាចធ្វើទៅបានលុះត្រាតែបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់” Scholz បាននិយាយ។អធិការបតីអាល្លឺម៉ង់បានបន្ថែមថា សហភាពអឺរ៉ុបក៏ត្រូវបំពេញកិច្ចការមួយចំនួនផងដែរ។ដើម្បីអាចទទួលយកសមាជិកថ្មី។ប៉ុន្តែលោកមិនបានបញ្ជាក់ពីភារកិច្ចអ្វីនោះទេ៕ពុតសាម៉ាត់
Post a Comment