UNលើកឡើងពីការបោះឆ្នោតនៅកម្ពុជាដោយគ្មានភ្លើងទៀន
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterresនៅថ្ងៃទី៣១ឧសភាបានរិះគន់ការបោះឆ្នោតនៅកម្ពុជាថាធ្វើឡើងដោយគ្មានបរិយាប័ន្នបន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង។
សម្តេចហ៊ុន សែនស្វាគមន៍អគ្គលេខាធិការអង្គការសហប្រជាជាតិលោក AntonioGuterresនៅថ្ងៃទី២២ខែកញ្ញាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៧៧ នៅទីក្រុងញូវយ៉ក។SPMថ្លែងនៅក្នុងឱកាសសង្ខេបព័ត៌មានប្រចាំថ្ងៃនាថ្ងៃទី៣១ឧសភាម្សិលមិញ លោក ស្ទេហ្វាន ឌូហ្សារីគ Stéphane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជាក់ជាថ្មីថាអង្គការសហប្រជាជាតិគាំទ្រកម្ពុជា ល្គិកណាកម្ពុជាគោរពយ៉ាងពេញលេញនូវសិទ្ធិប្រជាពលរដ្ឋគ្រប់រូប។ការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចម្រុះប្រកបដោយបរិយាប័ន្ន ក្នុងការបោះឆ្នោតអាណត្តិទី៧នៅកម្ពុជាខាងមុខគឺជារឿងចាំបាច់សម្រាប់ការបង្កើតទំនុកចិត្តចំពោះដំណើរការបោះឆ្នោតនិងគាំទ្រដល់សមត្ថភាពពលរដ្ឋក្នុងការអនុវត្តសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ នេះជាការរំព្ញកឡើងវិញរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិ ដែលត្រូវបានអ្នកនាំពាក្យលោក ស្ទេហ្វាន ឌូហ្សារីគ Stéphane Dujarric បញ្ជាក់ទៅអ្នកកាសែតនៅក្នុងឱកាសសង្ខេបព័ត៌មាននៅថ្ងៃទី៣១ឧសភាឆ្នាំ២០២៣។ស្របពេលជាមួយគ្នានេះអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូហ្សារីគ Stéphane Dujarric បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រសន្តិភាពនិងប្រជាធិបតេយ្យរបស់កម្ពុជា។កម្ពុជាដែលគោរពយ៉ាងពេញលេញនូវសិទ្ធិប្រជាពលរដ្ឋគ្រប់រូប។កាលអំឡុងទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំមុន លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបើកលំហសិទ្ធិពលរដ្ឋសិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សនិងសង្គមស៊ីវិលដែលជាជន្ទល់សំខាន់របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិងឱ្យសម្រេចបាននូវការបង្រួបបង្រួមជាតិដោយសន្តិភាព។ការរំព្ញកឡើងវិញរបស់ប្រមុខអង្គការសហប្រជាជាតិនេះធ្វើឡើង បន្ទាប់ពីគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងមានសំឡេងត្រូវបានបដិសេធចោលតាមច្បាប់ស្តីពីការបោះឆ្នោតមិនឱ្យចូលរួមប្រកួតប្រជែងបោះឆ្នោត។ប៉ុន្តែគណបក្សភ្លើងទៀន តាមរយៈវិទ្យុបារាំងនៅថ្ងៃទី៣១ឧសភាឆ្នាំ២០២៣នៅតែបង្ហាញឆន្ទៈចង់ចូលរួមការបោះឆ្នោតនៅពេលខាងមុខ បើទោះជាក្រុមប្រឹក្សាធម្មនុញ្ញបានឯកភាពតាម(គជប)មិនឲ្យគណបក្សនេះចូលរួមបោះឆ្នោត ដោយបិទផ្លូវតវ៉ាក៏ដោយ។ គណបក្សភ្លើងទៀនលើកឡើងពីលទ្ធភាពនៃការរកតំណោះស្រាយតាមផ្លូវនយោបាយ តាមរយៈការចរចាណាមួយ ដើម្បីចុះបញ្ជីគណបក្សភ្លើងទៀនឡើងវិញ ខណៈគម្រោងធ្វើការជួបជុំគ្នា១ម៉ឺននាក់សំដែងមតិគឺត្រូវការអនុញ្ញាតពីអាជ្ញាធរជាមុនសិន។ ជាការកត់សម្គាល់ នៅចំពោះមុខនៃអវត្តមានរបស់គណបក្សភ្លើងទៀន ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ មានប្រតិកម្មពីសហគមន៍អន្តរជាតិអ្នកជំនាញសិទ្ធិមនុស្ស រួមនឹងប្រទេសអាមេរិកដែលបានថ្កោលទោសចំពោះការសម្រេចរបស់ គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន។ហើយបញ្ហានេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែន កាលពីថ្ងៃទី២៣ ខែឧសភា បានព្រមានឱ្យរក្សាភាពស្ងៀមស្ងាត់ដោយមិនត្រូវបញ្ចេញប្រតិកម្ម ជុំវិញរឿងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅខែកក្កដាខាងមុខបិទបញ្ចប់៕RFI
Post a Comment