លោ​​កPutinចុះតា​មផ្លូវជួបសា​ធារណៈជន

 ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានជួបនិងចាប់ដៃជាមួយមហាជន នៅពេលលោកធ្វើទស្សនកិច្ចនៅសាធារណរដ្ឋDagestan (រុស្ស៊ី) បន្ទាប់ពីបានកម្ចាត់ការបះបោររបស់Wagnerកាលពីចុងសប្តាហ៍មុន។

ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinជួបសាធារណៈជននៅសាធារណរដ្ឋ Dagestan (រូបថត៖Guardian)
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា កាលពីថ្ងៃទី២៨ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋDagestan ក្នុងតំបន់សមុទ្រ Caspian ចម្ងាយ២,០០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Moscow ។ នៅទីនេះម្ចាស់វិមានក្រឹមឡាំង ភាគច្រើនចូលមើលការរស់នៅរបស់ប្រជាជន ជួនកាលឈប់ទាក់ទងជាមួយប្រជាជនដូចជាថតរូប ចាប់ដៃជាមួយហ្វូងអ្នកគាំទ្រជាដើម។លោកPutinបានជិះយន្តហោះទៅកាន់ទីក្រុង Derbent ដែលជាតំបន់មូស្លីមភាគច្រើនដើម្បីចូលរួមក្នុងពិធីបុណ្យ Eid al-Adha និងទស្សនាវិហារអ៊ីស្លាមបុរាណមួយ។ដំណើរ​ទស្សនកិច្ច​របស់​លោក​Putin​បាន​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​បះបោរ​បរាជ័យ​នៃ​កម្លាំង​យោធា​ឯកជន​Wagner។ លោកបានហៅសកម្មភាពរបស់ក្រុមហ៊ុនWagnerលោកYevgeny Prigozhinថាក្បត់ជាតិហើយបានព្រមានថាលោកនឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីនោះរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបង្ខំឱ្យ Wagner បញ្ចប់ការបះបោរ ហើយត្រឡប់ទៅមូលដ្ឋានវិញ។ជាថ្នូរមកវិញ ទីក្រុងម៉ូស្គូបានសន្យាថានឹងទម្លាក់ការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើលោក Prigozhin ក៏ដូចជាសមាជិក Wagner ដែលបានចូលរួមក្នុងការបះបោរ។នៅក្នុងសុន្ទរកថាមួយកាលពីដើមសប្តាហ៍នេះលោកPutinបានសរសើរការឆ្លើយតបរបស់កងកម្លាំងយោធានិងសន្តិសុខចំពោះការបះបោរនេះ។ លោក​អះអាង​ថារាល់​ទង្វើ​នៃ​ការ​បះបោរ​នឹង​ត្រូវ​បរាជ័យ។ លោកបានសន្យាថានឹងរក្សាការសន្យារបស់លោកចំពោះ Wagner ដោយផ្តល់ឱ្យពួកគេនូវជម្រើសនៃការចុះហត្ថលេខាលើកិច្ចសន្យាជាមួយយោធារុស្ស៊ីមិនថាត្រឡប់ចូលប្រទេសវិញឬផ្លាស់ទៅប្រទេសបេឡារុស្ស៕ប្រភពGuardian


Powered by Blogger.