ចិនស​ន្យាធានា​​សន្តិសុខអាហ្រ្វិក​​ខាងត្បូងសម្រា​ប់BRICS

 ប្រទេសចិនបានសន្យាជាមួយអាហ្វ្រិកខាងត្បូងថានឹងជួយពង្រឹងសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលBRICS(ក្រុមនៃសេដ្ឋកិច្ចកំពុងរីកចម្រើន) នៅក្នុងខែសីហា។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។Reuters

យោងតាមសារព័ត៌មាន South China Morning Post (SCMP) រដ្ឋមន្ត្រីសន្តិសុខសាធារណៈចិនលោក Wang Xiaohong និងរដ្ឋមន្ត្រីប៉ូលីសអាហ្វ្រិកខាងត្បូងBheki Cele បានជួបប្រជុំគ្នាកាលពីថ្ងៃទី ៨ខែមិថុនា។លោក Wang បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីពង្រឹងសន្តិសុខនៅក្នុងកិច្ចប្រជុំកំពូលBRICS ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Johannesburg ចាប់ពីថ្ងៃទី ២២-២៤ខែសីហា។ BRICS រួមមានសមាជិកចិន ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។ក្រសួងការបរទេសចិនបានសន្យាថានឹងត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ប្រទេសអាហ្វ្រិកខាងត្បូងនិងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសBRICS ។នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៨ខែមិថុនា លោក Wang និង Cele ក៏បានពិភាក្សាអំពីសន្តិសុខផ្លូវនិងបរិវេណរួមជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះទាក់ទាញការចាប់អារម្មណ៍ ដោយសារតែតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinក្នុងខែមីនាហើយលោកPutin អាចចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែសីហា។ក្នុងនាមជាសមាជិកនៃ ICCអាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តបទបញ្ជារបស់ICC ។ប៉ុន្តែវាបានផ្តល់អភ័យឯកសិទ្ធិការទូតដល់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូល BRICSចាប់តាំងពីចុងខែឧសភា។អាហ្រ្វិកខាងត្បូងបានផ្ញើលិខិតអញ្ជើញទៅលោកPutin។ប៉ុន្តែគ្មានប្រទេសណាមួយបញ្ជាក់ថាលោកនឹងចូលរួមកិច្ចប្រជុំកំពូល BRICS នោះទេ។ ទន្ទឹមនឹងនេះអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃទី៣០ឧសភាថា រុស្ស៊ី "នឹងចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុងកម្រិតសមស្រប"។កាលពីថ្ងៃទី៧ ខែមិថុនាលោកPutinបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa អំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល BRICS និងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកនៅ St. Petersburg ។នេះបើយោងតាមវិមានក្រឹមឡាំង។ក្នុងឆ្នាំ២០១៥អាហ្រ្វិកខាងត្បូងបានបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួនរបស់ ICC សម្រាប់អតីតប្រធានាធិបតីស៊ូដង់ Omar al-Bashir ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅអាហ្វ្រិកខាងត្បូង៕ពុតសាម៉ាត់

Powered by Blogger.