នាយ​ក​រដ្ឋ​ម​ន្រ្តី​ហ៊ុន ​សែន៖​ក​ម្ពុជា​មាន​​ឥ​ទ្ឋិ​ពល​ធនធា​​ន​រ៉ែ​នៅ​ក្រោម​បា​ត​សមុទ្រ​រង់​ចាំ​​ការ​ជីក​​រុករក​និង​​​​ការ​វិនិយោគ​​

 សម្តេចនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​កាល​ពីម្សិលមិញ​មាន​ប្រសាសន៍ថា​ ​កម្ពុជា​មាន​ឥ​ទ្ឋិ​ពល​ធនធាន​រ៉ែ​នៅ​ក្រោម​បាត​សមុទ្រ​រង់ចាំ​ការ​ជីក​រុករក​និង​ការ​វិនិយោគ​។


អណ្តូង​បូមប្រេង​ឆៅក្រុមហ៊ុនKrisEnergy នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A ។ ក្រសួងរ៉ែនិងថាមពល/postkhme
​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង​ ស្ថិតនៅ​សង្កាត់​បាក់​ខែង​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​នា​ព្រឹក​ថ្ងៃ​១​៩​ ​ខែ​មិថុនា​ ​សម្តេចហ៊ុន​ ​សែន​ ​មានប្រសាសន៍ថា​កម្ពុជា​មាន​ប្រេង​នៅ​តំបន់​ទន្លេសាប​ ​និង​សមុទ្រ​ ​មាន​ទាំង​នៅ​ក្នុង​ដី​ ​ព្រមទាំង​ក្នុង​ទឹក​។​សម្តេចមានប្រសាសន៍ថា​ ​កម្ពុជា​មាន​ធនធាន​រ៉ែ​ ​ដែល​តម្រូវ​ឲ្យ​មាន​ការសិក្សា​មុន​ពេល​ចាប់ផ្តើម​វិនិយោគ​។​សម្តេចមានប្រសាសន៍ថា​៖​ ​«​ ​សង្ឃឹម​ថា​អនាគត​កម្ពុជា​យើង​ ​អាច​នឹង​មាន​ប្រេង​ ​ហើយ​ប្រេង​នៅ​តំបន់​ទន្លេសាប​ក៏​អាច​មាន​ក្នុង​ដីគោក​ក៏​អាច​មាន​ ​ក្នុង​ទឹក​ក៏​អាច​មាន​គ្រាន់តែ​យើង​មិនទាន់​សិក្សា​អស់​ ​»​។​សម្តេចមានប្រសាសន៍​បន្ថែម​ថា​ ​«​ប្រទេសខ្មែរ​ ​អត់​ទាន់បាន​ខួង​យក​ប្រេង​នៅ​ក្រោម​ដី​ទេ​។​ ​ប្រទេស​ខ្លះ​ ​គេ​ខួង​ប្រេង​ក្រោម​បាត​សមុទ្រ​ ​ក្រោម​ដី​ ​យកមក​ប្រើប្រាស់​លក់​ឲ្យ​យើង​ទៀត​ ​រាល់ថ្ងៃ​នេះ​។​ប៉ុន្ដែ​យើង​មិនទាន់​បាន​ខួង​យក​ប្រេង​ទេ​ ​ខួង​បាន​ម្ដង​គេ​ថា​ ​តិច​ពេក​ ​ក្រុមហ៊ុន​ក្ស័យធន​ ​រត់​ចោល​យើង​ ​ទម្រាំ​យក​បាន​វិញ​ ​ខំ​បូម​ប្រេង​ចេញ​មក​ ​ក្រុមហ៊ុន​ក្ស័យ​ធន​ទៅ​ ​ដោយសារ​បាន​ចំនួន​តិច​»​។​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Kr​i​s​Energy​ ​តាំងពី​ឆ្នាំ​២​០​១​៧​។​ ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​ ​គ្រោង​អភិ​វ​ឌ្ឍន៍​ការ​បូម​ប្រេង​ឆៅ​ជា​៣​ដំណាក់​កាល​ដោយ​ដំណាក់កាល​ទី​១​ផ្តើម​នៅ​តំបន់​អ​ប្សា​រា​ដែល​មាន​អណ្តូង​សរុប​ ​៨​៥។​ក៏ប៉ុន្តែ​ក្រុមហ៊ុន​បាន​យក​ដំណក់​ប្រេង​ដំ​បូ​ ​ង​ទៅលើ​អណ្តូង​ចំនួន​៥​ជា​ការ​ចាប់ផ្តើម​ ​ដំបូង​សិន​ ​។​ក្រុមហ៊ុន​ ​«​Kr​i​s ​Energy​»​របស់​ប្រទេស​សិង្ហ​បុរី​បាន​បង្ហាញ​ទិន្នផល​ប្រេង​ដំបូង​របស់​កម្ពុជា​ចេញពី​ អណ្តូងប្រេង​ទាំង​ ​៥​ ​ដែល​បាន​ដំណើរ​រួច​ដោ​យគិត​ចាប់ពី​ថ្ងៃ​ ​បញ្ចេញ​ដំណក់​ប្រេង​ដំបូង​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​មីនា​ឆ្នាំ​២​០​២​១​ជាមធ្យម​ក្រុមហ៊ុន​បូម​ប្រេង​បាន​ត្រឹម​២​៤​៩​៣​ប៉ា​រ៉ែ​ល​ក្នុងមួយថ្ងៃ​ប៉ុណ្ណោះ​ដែល​ទាប​ជាង​ផែនការ​ដែល​ចង់​ ​បាន​ខ្លាំង​ពោ​ល​ ​គឺ​ប្រមាណ​ ​៧​ ​៥​០​០​ ​ប៉ា​រែ​ល​ក្នុងមួយថ្ងៃ​។​ ​នៅចំពោះមុខ​នៃ​ទិន្នផល​បូម​ប្រេង​ទាប​ជាង​ផែនការ​ក្រសួង​រ៉ែ​និង​ថាមពល​ ​។​កម្ពុជា​បាន​ផ្អាក​ដំណើរការ​បូម​ប្រេង​ឆៅ​ទាំង​ស្រុង​បន្ទាប់​ពី​ក្រុមហ៊ុន​ Kr​i​s​Energy​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ ​ប្រកាស​ក្ស័យធន​នា​ដើមខែ​មិថុនា​ឆ្នាំ​២​០​២​១​។​ ​ក្រ​សួង​រ៉ែ​ ​និង​ថាមពល​បានឲ្យ​ដឹង​ថា​មុន​ពេល​ក្រុមហ៊ុន​ Kr​i​s​Energy​ ​ប្រកាស​ក្ស័យធន​ក្រុមហ៊ុន​នេះ​បូម​ប្រេង​ពី​ប្លុក​A​បាន​ចំនួន​២​៩​ ​ម៉ឺន​បា​រ៉ែ​ល​ដោយ​យក​រក្សា​ទុក​នៅ​ក្នុង​កប៉ាល់​មួយ​ដែល​លួច​ដឹក​ប្រេង​កម្ពុជា​រត់​ទៅ​បាត់​ ​។​​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ស៊ុ​យ​ ​សែម​ ​មាន​ប្រសាសន៍ថា​ ​តម្រូវ​ការ​ផលិតផល​ប្រេង​របស់​កម្ពុជា​ ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ពី​ ​២​,​៨​លាន​តោន​ក្នុង​ឆ្នាំ​២០២០​ ​ដល់​ ​៤​,​៨​លាន​តោន​ក្នុង​ឆ្នាំ​២​០​៣​០​។​ ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​វិ​ស័​យ​នេះ​ ​ដើម្បី​បំពេញ​តម្រូវ​ការដែល​កំពុង​កើន​ឡើង​នេះ​៕Khmer Times


Powered by Blogger.