នាយ​​ក​រដ្ឋមន្រ្តីហ៊ុនសែ​ន​បញ្ជាឲ្យបង្រ្កាប​បទល្មើស​កា​​ប់ទន្ទ្រាន

 សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានចេញបទបញ្ជាផ្ទាល់មាត់ឲ្យក្រសួងពាក់ព័ន្ធនិងអាជ្ញាធរដែនដីត្រូវសហការចុះបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានព្រៃឈើរំលោភយកដីរដ្ឋឬរំលោភយកដីអ្នកដទៃឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព។ទោះបីជិតដល់ពេលបោះឆ្នោតក៏ដោយ។

រូបតំណាងតំបន់​ដីព្រៃ​ដែល​ត្រូវបាន​កាប់​រុករាន​ឈូសឆាយ​។ រូបថតអ៊ីនធឺណិត
ការចេញបទបញ្ជានេះ ត្រូវបានអ្នកដែលធ្វើកិច្ចការងារបរិស្ថានសាទរផងដែរ។​ សាទរដោយសារការរកឃើញបទល្មើសការកាប់ព្រៃឈើរបស់ពួកគេកន្លងមកតែងត្រូវបានមន្រ្តីក្រសួងក៏ដូចជាអាជ្ញាធរមូលដ្ឋានបដិសេធហើយបែរជាមកចោទប្រ​កាន់ពួកគេថាធ្វើកិច្ចការងារខុស​ច្បាប់និងមានរបៀបវារៈនយោបាយទៅវិញ។នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រមសិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នាព្រឹកថ្ងៃទី៦ មិថុនានេះសម្តេច ហ៊ុន សែន បានលើកឡើងថា ឲ្យតែជិតដល់ពេលបោះឆ្នោតគឺតែងតែកើតមានអំពើលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ។សម្រាប់អាណត្តិនេះសម្តេចហ៊ុន សែន ថាមិនត្រូវថ្នាក់ថ្នមដើម្បីការពារសន្លឹកឆ្នោតឡើយពោលគឺត្រូវការ​ពារធនធានធម្មជាតិព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់​។បើតាមសម្តេចហ៊ុន សែនឲ្យតែដល់រដូវបោះឆ្នោតមកដល់​ គឺតែងតែមានការកាប់ទន្ទ្រានព្រៃការរំលោភយកដីរដ្ឋ ឬចាប់យកដីគេឯង ពីសំណាក់ជនខិលខូចឱកាសនិយមឬក្រុមអ្នកមានលុយមានអំណាច។ សម្តេចហ៊ុន សែន បញ្ជាក់ថា ករណីបទល្មើសព្រៃឈើនេះ ឥឡូវកាប់ច្រើននៅខេត្តពោធិ៍សាត់ដែលរបា​យ​ការណ៍នេះ សម្តេចទទួលបានពីអភិបាលខេត្ត។ក្រៅពីនេះក៏មានខេត្តមួយចំនួនទៀតបានបញ្ជូនព័ត៌​មានមកថាមានក្រុមខ្លះកាប់ព្រៃយកដីជាដើម។ករណីនេះសម្តេចហ៊ុន សែន បានបញ្ជាឲ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអាជ្ញាធរដែនដីត្រូវសហការចុះបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានព្រៃឈើរំលោភយកដីរដ្ឋឬរំលោភយកដីអ្នកដទៃឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព ទោះបីជិតដល់ពេលបោះឆ្នោតក៏ដោយ។ បើតាមសម្តេចហ៊ុន សែន អ្នកមានលុយនិងអ្នកមានអំណាចមួយចំនួនក៏ចូលរួមប្រព្រឹត្តអំពើខុសច្បាប់ទាំងនេះដែរ។ដោយពួកគេជួលមនុស្សឲ្យទៅកាប់ព្រៃយកដី រួចហើយយកឈ្មោះប្រជាជនទៅពាំងដល់ពេលរដ្ឋាភិបាលធ្វើសម្ប​ទានដីឲ្យប្រជាជនបែរជាដីធ្លីទាំងនោះក្លាយជាកម្មសិទ្ធិរបស់ពួកអ្នកមានលុយទៅវិញ។ចំពោះបទបញ្ជាសម្តេចហ៊ុន សែនខាងលើនេះ ត្រូវបានលោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវ​ជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាសាទរផងដែរ។លោក ហេង គឹមហុងបានគូសបញ្ជាក់ថាកន្លងមកក្រុមយុវជនបានរកឃើញបទល្មើសព្រៃឈើកើតមានជាបន្តបន្ទាប់តែបែរជាមន្រ្តីក្រសួងនិងអាជ្ញាធរមូលដ្ឋានបដិសេធថាគ្មានករណីនេះកើតឡើងទៅវិញហើយបែរជាមកចោទក្រុមយុវជនថាធ្វើការងារដោយខុសច្បាប់ និងមានរបៀបវារនយោបាយជាដើម។ដូច្នេះបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែននេះ សបញ្ជាក់ឲ្យឃើញថាបទល្មើសព្រៃឈើនៅតែកើតមានដូចអ្វីដែលក្រុមយុវជនរកឃើញកន្លងមកមែនហើយជាផ្នែកដើម្បីរំលឹកដល់មន្រ្តីថ្នាក់ក្រោមក្នុងការជំរុញការអនុវត្តច្បាប់បង្រ្កាបបទល្មើសព្រៃឈើ។នេះបើតាមលោក ហេង គឹមហុង។គួរជម្រាបថា ពាក់ព័ន្ធបទល្មើសព្រៃឈើនេះសម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី៥ ខែមិថុនា ក៏បានចេញសារសំឡេងពិសេសមួយ ដោយបានដាក់បទបញ្ជាដល់ក្រសួងស្ថាប័ន អាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ច ត្រូវសហការទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើបំផ្លាញធនធានធម្មជាតិរំលោភយកដីរដ្ឋឬដីអ្នកដទៃដោយគ្មានការលើកលែងចំពោះមន្ត្រីណាម្នាក់ឬពលរដ្ឋណាម្នាក់នោះឡើយ៕RFI


Powered by Blogger.