ប្តីប្រ​ពន្ធ​ខ្មែរត្រូវបាន​ចា​ប់ខ្លួននៅ​ថៃ

នគរបាលប៉ាតាយ៉ាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការកេងប្រវ័ញ្ចនិងការជួញដូរកុមារដោយចាប់ផ្តើមប្រតិបត្តិការបោសសម្អាតជាលក្ខណៈទ្រង់ទ្រាយធំដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងគួរឱ្យព្រួយបារម្ភនៃកុមារលក់ស្ករគ្រាប់ និងសុំទានតាមដងផ្លូវ។កាលពីថ្ងៃទី១០ ខែមិថុនា នគរបាលបានចុះត្រួតពិនិត្យបន្ទប់ជួលមួយកន្លែងក្នុងភូមិ៧៣ ឃុំណងព្រឺ ក្នុងតំបន់ Banglamung បានរកឃើញស្ត្រីម្នាក់មានកូន៣នាក់ ស្រី២នាក់ អាយុ៨ឆ្នាំ និង៧ឆ្នាំ និងប្រុសអាយុ១ឆ្នាំម្នាក់។ ស្ត្រីនោះមានឈ្មោះ ចាន់ ឌី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បាននិយាយថា គាត់បានចូលប្រទេសថៃតាមច្រករបៀង ដោយបង់លុយចំនួន៣៣០០បាត ដើម្បីមកប៉ាតាយ៉ា។ស្រ្តីនេះបាន​បន្ត​ថា ខ្លួនបានអោយ​​កូន​ទៅ​លក់​ស្ករ​គ្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ និងសុំលុយផងដែរ ដោយ​បាន​ប្រាប់​ថា​ក្នុង​មួយ​ថ្ងៃ​រក​បាន​ពី ៨០០ ទៅ១០០០ បាត​ដើម្បី​ទិញ​ទឹកដោះគោ ថ្នាំ​ព្យាបាល​ និង​សម្ភារ​ចាំបាច់និងផ្ញើ​លុយខ្លះទៅជួយគ្រួសារខ្លួននៅខ្មែរ។នគរបាលក៏បានចាប់ខ្លួនប្តីរបស់ស្រ្តីនោះដែលមានឈ្មោះ ផៃ សាន អាយុ ៣១ ឆ្នាំ និងជាឪពុករបស់កូនទាំង ៣ នាក់ផងដែរ ខណៈដែលបានដើរលេងជាមួយមិត្តភក្តិនៅតំបន់ប៉ាតាយ៉ា។អ្នកទាំង២ប្រឈមមុខនឹងការចោទប្រកាន់ពីបទបង្ខិតបង្ខំ គំរាមកំហែង ល្បួងកុមារចូលរួមក្នុងសកម្មភាពដូចជាសុំទាន ឬដើរត្រាច់ចរតាមផ្លូវដើម្បីកេងចំណេញដោយខុសច្បាប់។ លើសពីនេះ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូល​ប្រទេស​ដោយ​ខុសច្បាប់ បំពាន​ច្បាប់​អន្តោប្រវេសន៍ និងសុំលុយ ឬ​ទ្រព្យសម្បត្តិ​ដោយ​ខុសច្បាប់​ពី​អ្នកដទៃ​៕Pattaya Mail/Khmer Times



នគរបាល​បាន​ចុះ​ឆែកឆេរ​បន្ទប់​មួយ​ក្នុង​សង្កាត់Nongprue ដោយ​បាន​រក​ឃើញ​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​បាន​សារភាព​ថា​បាន​បញ្ជូន​កូន​ទៅ​លក់​ស្ករ​គ្រាប់ និង​សុំ​លុយតាមផ្លូវ​ពី​ភ្ញៀវ​ទេសចរ៕Pattaya Mail/Khmer Times


Powered by Blogger.