មានជនអនាមិកយករូបលោកចាន់ថននាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ទៅបង្កើតប្រព័ន្ធតេឡេក្រាមក្លែងក្លាយដើម្បីបោកសូមបញ្ឍប់ជាបន្ទាន់
ការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធតេឡេក្រាមនៅកម្ពុជាបានក្លាយទៅជាក្ដីបារម្ភថ្មីជារឿយៗគេតែងឃើញមានការផ្សព្វផ្សាយពីការលួចចូលប្រើប្រាស់គណនីនិងការឆបោកផ្សេងៗលើបណ្តាញសង្គមតេឡេក្រាមនិងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀតដូចជាហ្វេសប៊ុកជាដើម។អ្នកប្រើប្រាស់ប្រព័ន្ធតេឡេក្រាមប្រព័ន្ធតេឡេក្រាមនៅកម្ពុជាកំពុងរងការគំរាមកំហែង ដោយពួកចោរអ៊ីនធឺណិត ឬ Hackerដែលកំពុងតែវាយលុកជនរងគ្រោះ ដោយបន្លំខ្លួនជាថ្នាក់ដឹកនាំក្នុងជួរដ្ឋាភិបាលឬឈ្មោះបុគ្គលផ្សេងទៀត ដើម្បីបញ្ជូនសារតាមប្រព័ន្ធតេឡេក្រាម។ពួកចោរអ៊ីនធឺណិត អាចចូលទៅគ្រប់គ្រងកុំព្យូទ័រឬទូរសព្ទរបស់ជនរងគ្រោះ។ប្រសិនបើជនរងគ្រោះចុចបើកឯកសារឬកម្មវិធីដែលមានផ្ទុកមេរោគ។តាមរយៈការបើកឯកសារឬកម្មវិធីដែលមានផ្ទុកមេរោគនោះពួកឧក្រិដ្ឋជន ឬ Hacker អាចលួចយកទិន្នន័យនានា ដូចជាឯកសារ លេខកូដសម្ងាត់សម្រាប់កម្មវិធីផ្សេងៗ ព្រមទាំងអាចលួចថតរូបនិងថតសំឡេងក៏ដូចជាប្រើប្រាស់អត្តសញ្ញាណជនរងគ្រោះទៅបោកបញ្ឆោតអ្នកដទៃទៀត។
លោកចាន់ថននាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»។រូបភាពសហការី |
ដោយអាខោន
ទី១៖ ប្រើលេខ0885555102
ទី២៖ 0967777739
និងអាខោនទី៣៖077222247។
ក្រៅពីលេខទូរស័ព្ទទាំង៣ខ្សែខាងលើ! ទោះជាមានតាំងរូបអ្វីក៏ដោយ ក៏ពុំមែនជាអាខោនពិតរបស់លោក ចាន់ ថន ដែរ។ហេតុនេះ សូមបងប្អូនមន្ត្រីរាជការ អ្នកសារព័ត៌មាន អាជីវករ មហាជនទូទៅ៖ មានការប្រុងប្រយ័ត្នខ្ពស់ ជៀងវាងចាញ់បោកជនអនាមិក ក្រោមហេតុផលទំនាក់ទំនងការងារផ្សេងៗ។ក្នុងនោះលោក ចាន់ ថន ក៏បានស្នើឱ្យ”ជនអនាមិក”ដែលបង្កើតអាខោនTelegram ក្លែងក្លាយ សូមបញ្ឈប់សកម្មភាពជាបន្ទាន់ និងលុបគណនីក្លែងក្លាយចោល!។បើមិនដូច្នេះទេលោកនឹងប្ដឹងទៅសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវចាត់ការតាមនីតិវិធីមិនខាន!។សូមរឭកដែរថាសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នល្បិចបោកឱ្យផ្ញើលុយតាមធនាគារ ABA តាមរយៈ Telegram ដើម្បីចៀសវាងការចាញ់កលល្បិចរបស់ជនបោកប្រាស់ទាំងអស់នោះ។តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្តេចហ៊ុន សែន បានចែករំលែក និងបញ្ចេញនូវល្បិចបោកប្រាស់របស់ជនឆបោកនៅក្រៅប្រទេសមួយករណី ដែលបានផ្ញើ សារមកសម្តេចឱ្យបាញ់លុយឲ្យពួកគេ តាមរយៈការបន្លំប្រើប្រាស់រូបលោកឧកញ៉ា ឃុន សៀ នៅលើ Profile Telegram។ប៉ុន្តែតាមរយៈការស្រាវជ្រាវ ធាតុពិតជនឆបោកនេះឈរជើងនៅតៃវ៉ាន់ ហើយលេខ ដែលពួកគេប្រើនោះជាលេខរបស់ប្រទេសឡាវ។សម្តេចបានបន្តថា ជាមួយនឹងសកម្មភាពឆបោកនេះ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះជនទាំងនេះខណៈដែលករណីនេះពួកគេប្រហែលជាមិនដឹងថាការផ្ញើសារមកលេខ ទូរស័ព្ទនេះ ជាលេខរបស់នាយករដ្ឋមន្រ្តីនោះឡើយ។«ឥឡូវមានល្បិចបោកប្រាស់ហើយដែលករណីខ្លួនខ្ញុំនេះ មុននេះប្រហែលជាមួយម៉ោង គឺមានការ ផ្ញើសារជាភាសាអង់គ្លេស ដើម្បីឱ្យខ្ញុំផ្ទេរលុយទៅABA ហើយដែលប្រើប្រាស់ Profile ជាលោកឧកញ៉ា ឃុន សៀ ។ប៉ុន្តែលេខទូរស័ព្ទគឺជាលេខទូរស័ព្ទរបស់ឡាវហើយបើយោងទៅលើការស្រាវជ្រាវអ្នកនេះឈរជើងនៅឯតៃវ៉ាន់ឯណោះ ។ប៉ុន្តែគេបានផ្ញើនៅតេឡេក្រាម ហើយដែលប្រើប្រាស់ Profile ជាលោក ឧកញ៉ា ឃុន សៀ ដើម្បីឱ្យខ្ញុំផ្ទេរប្រាក់ទៅទីនោះ។ អ៊ីចឹងទេខ្ញុំសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ន ជាមួយនឹងករណីបែបនេះ ប្រហែលជាគេមិនបានដឹងថា ទូរស័ព្ទរបស់ខ្ញុំជាទូរស័ព្ទ របស់នាយករដ្ឋមន្ត្រីទេ អ៊ីចឹងយើងគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន ខ្ញុំផ្ញើទៅជាមួយនូវរូបភាព នៃ Profile របស់មនុស្សខូច ជាមួយនឹងលេខទូរស័ព្ទដែលលេខទូរស័ព្ទនេះ៨៥៦ជាលេខទូរស័ព្ទរបស់ឡាវ។ប៉ុន្តែតាមការស្រាវជ្រាវគឺ មនុស្សនេះកំពុងឈរជើងនៅតៃវ៉ាន់ ។ដូច្នេះសូមឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងករណីនេះ សូមអំពាវនាវ ឱ្យបងប្អូនមានការប្រុងប្រយ័ត្នមែនទែនលើបញ្ហា ពួកក្រុមបោកប្រាស់ ដើម្បីឱ្យមានការផ្ទេរប្រាក់ គួរមានការប្រុងប្រយ័ត្នខ្ពស់ »។កាលពីដើមឆ្នាំ២០២៣ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយអំពីបទល្មើសបច្ចេកវិទ្យាធំៗចំនួន៥។ ក្នុងនោះមានដូចជា ការដាក់ធ្នាក់លួចយកនូវព័ត៌មាន ការហៅទូរស័ព្ទបញ្ឆោតលួចព័ត៌មាន ការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ ការលួចអត្តសញ្ញាណ និងមេរោគជម្រិតទារប្រាក់៕ពុតសាម៉ាត់
Post a Comment