នា​យក​រដ្ឋមន្រ្តីកម្ពុជា​ចង់​ឃើ​​​ញពិភ​ព​លោ​​ករកការស្រុះស្រួលគ្នារ​ក​វិធី​ទំនាក់​ទំន​ងនៃភាព​តានតឹង​​រវាង​អាមេ​រិក​-ចិន

សម្ដេច ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូស​បញ្ជាក់​ថាកម្ពុជា ចង់ឃើញពិភពលោករកការស្រុះស្រួលគ្នាមួយដើម្បីគ្រប់គ្រងទំនាក់ទំនង ជា​ពិសេស​ភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយចិន ព្រោះសង្គ្រាមត្រជាក់បានកើត​រួចទៅ​ហើយ។ ការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដីនេះក្នុងពិធីប្រគល់​សញ្ញា​បត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋ​កិច្ច នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត​កោះពេជ្រ រាជ​ធានីភ្នំពេញ។

សម្ដេចហ៊ុន សែន បានថ្លែងថា បញ្ហាភូមិសាស្ដ្រនយោបាយ ក្លាយទៅជា​ប្រធាន​បទដ៏ក្ដៅគគុកគឺសង្គ្រាម មិនមែនជាបញ្ហាសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែននោះ​ទេ។សម្ដេចបានថ្លែងបញ្ជាក់ថា៖ «ឥឡូវនេះ តំបន់អាស៊ីកំពុងជាគោលដៅនៃបញ្ហា​​ប្រឈមដ៏គ្រោះថ្នាក់»។ សម្ដេចលើកឡើងថា ឥឡូវប្រទេសមួយចំនួន បាន​បញ្ជូន​នាវាចូលមកកាន់ ក្នុងតំបន់ភូមិសាស្ដ្រអាស៊ីអាគ្នេយ៍ហើយតម្រង់ឆ្ពោះទៅរកសមុទ្រ​ចិន​ខាងត្បូង។បន្ថែមពីលើនោះសម្ព័ន្ធភាពខ្នាតតូចទាក់ទងទៅនឹងការប្រើប្រាស់នាវា​មុជ​ទឹកដើរដោយនុយក្លេអ៊ែរ រវាង អាម៉េរិក អង់គ្លេស អូស្ដ្រាលី ក៏កំពុងក្លាយទៅកង្វល់របស់​អាស៊ាននិងបណ្ដាប្រទេសក្នុងតំបន់ ព្រោះថា អាស៊ាន មានចំណុចពិសេសរបស់ខ្លួនគឺជា​តំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយប្រឆាំងការរីកសាយភាយអាវុធនុយក្លេអ៊ែរផងដែរ។  សម្ដេចនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថាបើសិនគ្មានហានិភ័យអ្វី ក៏វាជា​ចំណុច​ចាប់ផ្ដើមនៃការរត់ប្រណាំងអាវុធក៏មានគ្រោះថ្នាក់។ សម្ដេចបញ្ជាក់បន្ថែមថា៖«ខ្ញុំយល់ឃើញថាបើសិនបន្ដស្ថានភាពនេះតទៅទៀតពិភពលោកនឹង​ប្រឈមគ្រោះថ្នាក់កាន់តែធំ។ក៏ប៉ុន្ដែយើងនូវតែមានសុឆន្ទៈថា ពិភពលោករកការស្រុះ​ស្រួល​គ្នាមួយដើម្បីគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយចិន គឺត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះហើយចៀសវៀងឱ្យបានកើតឡើងវិញ ព្រោះថាសង្គ្រាមត្រជាក់បានកើតរួចទៅហើយធ្វើយ៉ាងណាទប់ស្កាត់កុំក្លាយ ជាហានិភ័យ​គ្រោះថ្នាក់នៃសង្គ្រាមចាប់ផ្ដើមពីការប៉ះទង្គិចគ្នាដោយអាវុធណាមួយ»។ ជាមួយគ្នានោះដែរសម្ដេចនាយករដ្ឋមន្ដ្រីបានកត់សម្គាល់ឃើញថាអង្គការ​ណាតូធ្លាប់តែនៅទិសខាងលិចឥឡូវណាតូកំពុងបែរឆ្ពោះមកកាន់តំបន់អាស៊ី៕AKP

Powered by Blogger.