​កម្ពុជា​​នឹង​ចូល​រួម​ពិធី​ចូ​លកាន់​តំ​ណែង​​របស់​ប្រធានា​​ធិបតី​តួ​ក​គី​

លោក​ ​ប្រាក់​ សុ​ខុន​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុងឋានៈជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​អង់​កា​រ៉ា​នៅ​ថ្ងៃនេះ​។​ការចូលរួម​នេះ​ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​ដែល​បាន​គូស​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ ​ប្រាក់​ សុ​ខុន​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​តួ​ក​គី​។​អ៊ីនធឺណិត

សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​៖​ ​«​កម្ពុជា​និង​តួ​ក​គី​មាន​ចំណងមិត្តភាព​ស្និទ្ធស្នាល​និង​រឹង​មាំ​និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ប្រកបដោយ​ថាមវន្ត​នៅ​គ្រប់​វិ​ស័​យ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​»​។​“​វត្តមាន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ​ប្រាក់​ សុ​ខុន​ ​នៅ​ក្នុង​ឋានៈ​ដ៏​សំខាន់​ដែល​បាន​រៀបរាប់​ខាងលើ​ ​នឹង​រួមចំណែក​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនុក​ចិត្ត​នយោបាយ​ទៅវិញទៅមក​ ​និង​លើក​ក​ម្ពស់​ទំនាក់ទំនង​កាន់តែ​រីក​ចម្រើន​រវាងប្រទេស​ទាំង២”​។​​កម្ពុជា​ ​និង​តួ​ក​គី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​ ​១​៩​៥​៩​។​ ​តួ​ក​គី​បាន​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​ ​២​០​១​៣​ ​ខណៈ​ដែល​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​អង់​កា​រ៉ា​ត្រូវ​បាន​បើក​សម្ពោធ​កាលពីឆ្នាំមុន​៕A​K​P​/KhmerTimes


Powered by Blogger.