នាយ​​ករដ្ឋមន្ត្រី​ហ៊ុន សែ​ន​មាន​សុទិដ្ឋិនិយម​​ថាក​ម្ពុជា​នឹង​ក្លាយ​​ជា«​ស្ដេច​​គ្រា​ប់​ស្វាយច​ន្ទី»នៅ​​ពេ​ល​​អនាគត

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យកសិករក្នុង​ស្រុកដាំដំណាំឧស្សាហ៍កម្មដែលទទួលបានផលចំណេញច្រើន ដូចជា ស្វាយចន្ទី ចេក និងស្វាយ។

ផលិតកម្មកែច្នៃគ្រាប់​​ស្វាយចន្ទី​​នៅ​ខេត្ត​កំពង់ធំ។រូបភាពpostkhmer


សម្តេចហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រ និងសហគ្រាសចំនួន៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រ។ក្នុងបរិបទនេះសម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជាមួយនឹងផលិតផលកសិកម្មដ៏សម្បូរបែបកម្ពុជាត្រូវការការវិនិយោគបន្ថែមទៀត ដើម្បីប្រែក្លាយវិស័យកសិកម្មរបស់ខ្លួនទៅជាកសិឧស្សាហកម្ម និងកសិពាណិជ្ជកម្ម។ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះចំការដាំដុះ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសបៃតង។សម្តេចហ៊ុន សែន ក៏​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ក្លាយ​ជា «​ស្ដេច​គ្រាប់​ស្វាយចន្ទី» នៅ​ពេល​អនាគតដោយ​សម្តេច​គូស​បញ្ជាក់​ថានៅ​ដើម​ឆ្នាំ​នេះ កម្ពុជា​ផលិត​គ្រាប់​ស្វាយចន្ទី​បាន​ដល់​ទៅ១,១៨ លាន​តោន លើស​ប្រទេស​កូតឌីវ័រ ដែល​អាច​ផលិត​បាន​តែ ១,១ លានតោនប៉ុណ្ណោះ។កាលពីថ្ងៃទី១៤ ខែមិថុនា កម្ពុជាបានដាក់ចេញនូវ “គោលនយោបាយជាតិស្វាយចន្ទី ២០២២-២០២៧” ក្នុងគោលបំណងអភិវឌ្ឍផលិតកម្មស្វាយចន្ទី កែច្នៃ និងការធ្វើទីផ្សារឱ្យកាន់តែមានភាពប្រកួតប្រជែង ដើម្បីធានានិរន្តរភាព និងពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏សំខាន់សម្រាប់ ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកនាពេលខាងមុខ៕L Vy/Khmer Times
Powered by Blogger.