លោ​ក​​​គង់ សា​រិទ្ធិប្រគល់​អំ​​ណោ​យឯកឧត្តម​ស សុ​ខា​និង​លោ​កជំទាវ​ជូ​នប្អូ​នប្រុ​ស​​សូត្រ ម៉ា​នឿន​​នៅ​ខេត្តកំ​ពង់​ស្ពឺ

 កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្អូនប្រុស សូត្រ ម៉ានឿន និងក្រុមគ្រួសារ ដែលជួបការលំបាកផ្នែកជីវភាព រស់នៅភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ ប្រគល់ជូនដល់ក្រុមគ្រួសារប្អូនប្រុស សូត្រ ម៉ានឿន នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១លានរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ កាបូបស្ពាយសម្រាប់ដាក់សម្ភារៈសិក្សា ចំនួន ១ សៀវភៅសរសេរ ចំនួន ២០ក្បាល ប៊ិច ចំនួន ៥ដើម និងខ្មៅដៃ ចំនួន ៥ដើម។ និងបានជូនថវិកាដល់លោកយាយចាស់ៗ និងក្មេងៗ ដែលចូលរួម ចំនួន ២០ម៉ឺនរៀលផងដែរ។គួររំលឹកថា ប្អូនប្រុស សូត្រ ម៉ានឿន អាយុ ១០ឆ្នាំជាសិស្សរៀននៅសាលាបឋមសិក្សាមួយនៅក្នុងស្រុកភ្នំស្រួច ។ប៉ុន្តែប្អូនប្រុសពុំសូវទៅរៀនសូត្របានជាប់លាប់ទេ ដោយសារជីវភាពគ្រួសារប្អូនប្រុសត្រូវសុំច្បាប់គ្រូជារឿយៗ ដើម្បីទៅស៊ីឈ្នួលលាងចានឲ្យគេជាមួយម្តាយយកកម្រៃ ក្នុងកម្មវិធីមង្គលការឬបុណ្យទានផ្សេងៗនិងត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការបង្ហោះនិងស៊ែរវីដេអូប្អូនប្រុស ចែកចាយតៗគ្នាយ៉ាងកក្រើក នាពេលកន្លងមក៕សហការី

















Powered by Blogger.