ស​​ហរដ្ឋ​អាមេរិ​ក៖ព្យុះកំបុតត្បូង​បា​នបំផ្លិចបំផ្លា​ញរដ្ឋតិ​ច​សា​ស់​បណ្តាល​ឲ្យមនុស្សស្លាប់​​​បាត់ខ្លួននិងរបួស​ជាច្រើ​ន​នាក់

 ព្យុះកំបុតត្បូងដ៏អាក្រក់មួយបានបោកបក់កាត់ទីក្រុងភើរីតុននៃរដ្ឋតិចសាស់សហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់បាត់ខ្លួននិងរងរបួសនៅល្ងាចថ្ងៃទី១៥ ខែមិថុនា (ម៉ោងក្នុងតំបន់)។

ការិយាល័យតម្រួតស្រុកOchiltreeបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា"ខ្យល់ព្យុះកំបុតត្បូងដែលបានបោកបក់ឆ្លងកាត់ទីក្រុងភើរីតុនបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់២នាក់បាត់ខ្លួននិង៥៦នាក់ផ្សេងទៀតរងរបួស" ។ទន្ទឹមនឹងនេះដែរ ABC បានដកស្រង់សម្តីលោក Paul Dutcherប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យភើរីតុនដែលបាននិយាយថាចំនួនអ្នករងរបួសមានប្រហែល១០០ករណី។ វិសាលភាពនៃការរងរបួសរបស់ជនរងគ្រោះដោយសារខ្យល់ព្យុះកំបុតត្បូងមានភាពខុសប្លែកគ្នាមនុស្សជាច្រើនចូលមន្ទីរពេទ្យ។លោកDutcherបានបន្ថែមថា"ខ្យល់ព្យុះកំបុតត្បូងបានបំផ្លាញផ្ទះជាច្រើននៅក្នុងទីក្រុង បន្ថែមពីលើអ្នកស្លាប់និងបាត់ខ្លួន មនុស្ស៧៥នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល" ។ខ្យល់ព្យុះកំបុតត្បូងមិនត្រឹមតែបង្កការខូចខាតដល់មនុស្ស និងទ្រព្យសម្បត្តិប៉ុណ្ណោះទេថែមទាំងបានធ្វើឱ្យទីក្រុងភើរីតុនទាំងមូលបាត់បង់ថាមពលផងដែរ។អ្នកតំណាងក្រុមហ៊ុនគ្រប់គ្រងថាមពល Xcel Energy បាននិយាយថា"យើងត្រូវបានគេបង្ខំឱ្យបិទភ្លើងនៅក្នុងទីក្រុងភើរីតុនដើម្បីធានាសុវត្ថិភាព" ។កង្វះ​អគ្គិសនី​របស់​មន្ទីរពេទ្យ​ក្នុង​តំបន់​ក៏​បាន​ប៉ះពាល់​ដល់​ការ​ព្យាបាល​អ្នក​របួស​ដោយសារ​ខ្យល់ព្យុះ​កំបុតត្បូង​ដែរ។អភិបាលរដ្ឋ Greg Abbott បានដឹកនាំទីភ្នាក់ងារឆ្លើយតបគ្រាអាសន្នរដ្ឋតិចសាស់ ឱ្យពង្រាយធនធានដើម្បីរក្សាសុវត្ថិភាពមនុស្សនៅក្នុងទីក្រុងភើរីតុន។លោកអភិបាល Greg Abbott បាននិយាយថា "ខ្ញុំក៏លើកទឹកចិត្តប្រជាជន តិចសាស់ទាំងអស់ឱ្យគោរពតាមការណែនាំរបស់អាជ្ញាធរ និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារខ្លួន និងក្រុមគ្រួសាររបស់ពួកគេ។យើងតែងតែត្រៀមខ្លួន និងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ABC បានរាយការណ៍ថាក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានព្យុះកំបុតត្បូង ខ្យល់កន្ត្រាក់ និងខ្យល់បក់បោកយ៉ាងខ្លាំងដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងផ្នែកជាច្រើននៃសហរដ្ឋអាមេរិក៕ប្រភពCNN

ខ្យល់ព្យុះកំបុតត្បូង វាយប្រហារទីក្រុងភើរីតុន ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ រូបថត៖ CNN
ព្យុះកំបុតត្បូងមួយបានបង្កើតឡើងកាលពីថ្ងៃទី១៤ខែមិថុនា នៅក្នុងរដ្ឋតិចសាស់។ រូបថត៖ AP
Powered by Blogger.