ឯក​ឧត្តមស ​សុ​ខា៖រាជរដ្ឋាភិបាលកម្ពុជាបាន​កំណ​ត់ថាការ​អប់រំ​គឺជាមូលដ្ឋានគ្រឹះដ៏​រឹង​មាំ​ក្នុងការអ​​ភិវឌ្ឍសេដ្ឋកិ​​ច្ចសង្គម

 បាត់ដំបង៖ឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។រូបភាព៖សាន់ ផានិត
ការលើកឡើងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ជាតំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយយុវជន ចំនួន ១ ០០០នាក់ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើយុវជន ដែលជាសសរទ្រូងប្រទេសជាតិ តាមរយៈការផ្តល់ការសិក្សា ប្រកបដោយគុណភាព និងមានសមត្ថភាពអាចចូលទៅកាន់ទីផ្សារដោយងាយស្រួល។ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ យុវជន សំដៅផ្តល់ឱកាសឲ្យយុវជនគ្រប់រូបអភិវឌ្ឍសមត្ថភាពប្រកបដោយឆន្ទៈ សេចក្តីព្យាយាម និងមនសិការវិជ្ជាជីវៈ។ តាមរយៈគោលនយោបាយជាតិនេះ គឺរាជរដ្ឋាភិបាលមាន ចក្ខុវិស័យរយៈពេលវែងដោយប្រមូលផ្តុំកម្លាំងមកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ សំដៅរួមចំណែកអភិវឌ្ឍយុវជនឲ្យកាន់តែមានលក្ខណៈសម្បត្តិវិជ្ជមាន និងផ្តល់ឲ្យយុវជនអភិវឌ្ឍ សក្តានុពលក្នុងការអប់រំ ការងារ សុខភាព ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ ប្រទេសជាតិ និងសកលលោក។ឯកឧត្តម ស សុខា បានបញ្ជាក់ដែរថា គោលនយោបាយជាតិនេះ បានកំណត់គោលដៅ ចំនួន ៦ រួមមាន៖ (១). ការផ្ដល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ ប្រកបដោយគុណភាព និងសមធម៌ (២). ការលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្ដើមគំនិត ច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព (៣). ការលើកកម្ពស់យេនឌ័រ ប្រកបដោយសមធម៌ និងសមភាពដល់យុវជនទាំង ២ភេទ ពិសេស ផ្ដល់ឱកាស និងសិទ្ធិអំណាចដល់ស្ត្រី (៤). ការអភិវឌ្ឍយុវជនឱ្យមានកាយសម្បទាចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅល្អ ចេះរួមរស់ជាមួយគ្នា ដោយសន្តិភាព និងសុខដុម ព្រមទាំងមានស្មារតីស្នេហាជាតិ ស្នេហាប្រជាជន ប្រកបដោយជំនឿជាក់លើខ្លួនឯង សេចក្ដីថ្លៃថ្នូរភាពជាអ្នកដឹកនាំ និងលើកកម្ពស់ការយល់ដឹងទូលំទូលាយអំពីសង្គម (៥). ការបង្កឱកាសអោយយុវជនបានចូលរួមបញ្ចេញមតិ ទស្សនៈ និងធ្វើសេចក្ដីសម្រេចចិត្តនានាក្នុងការអភិវឌ្ឍ សហគមន៍ និងសង្គមជាតិ និង(៦). ការប្រមូលផ្ដុំ កម្លាំង គ្រប់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូ អភិវឌ្ឍ អង្គការសង្គមស៊ីវិល សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាល ដើម្បីអភិវឌ្ឍយុវជនកម្ពុជា។ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា ជាមួយគ្នានេះរាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯងនិងបំពេញតម្រូវការកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕សេង បូលីន


















Powered by Blogger.