យោងតាមការចេញផ្សាយពីគេហទំព័រNatureLife Cambodia បានឲ្យដឹងថាសំបុកសត្វត្រដក់តូច (Lesser adjutant-Leptoptilos javanicus)សរុបចំនួន១៧សំបុកត្រូវបានកត់ត្រានៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅចុងរដូវបង្កាត់ពូជឆ្នាំ២០២២។
ប្រភពបាននិយាយថា សំបុកសត្វត្រដក់តូចចំនួន១៦ត្រូវបានញាស់ដោយជោគជ័យជាមួយនឹងកូនចំនួន២៧ដោយបន្ថែមថាសំបុកមួយត្រូវបានបញ្ជាក់ថាជាការបរាជ័យដោយមិនដឹងមូលហេតុ។ដំណឹងល្អនេះបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ NatureLife Cambodia សហការជាមួយមន្ត្រីអនុរក្ស LWS និងសហគមន៍មូលដ្ឋានក្នុងការស្វែងរកនិងការពារសំបុកសត្វជិតផុតពូជ។ការចេញផ្សាយព័ត៌មានបានចង្អុលបង្ហាញថា សត្វត្រដក់តូចធ្វើសំបុកនៅក្នុងដែនជម្រកមួយ ហើយដែនជ្រកធំបំផុតនៅឆ្នាំនេះមានសំបុកចំនួន ៦។សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា លទ្ធផលនេះបង្ហាញថាដែនជម្រកលំផាត់គឺជាកន្លែងដ៏សំខាន់មួយ ដើម្បីធានាការរស់រានមានជីវិតនៃប្រភេទសត្វដែលងាយរងគ្រោះនេះ៕AKP/Khmer Times
Post a Comment