ឯកឧត្តមសុ​ខ ចំណា​​នរៀបចំខួបលើក​ទី៧២ថ្ងៃកំណើ​តគណបក្សប្រជា​ជ​នកម្ពុជាខេត្តអ៊ិបា​រ៉ាគិប្រទេ​សជប៉ុន

 ជប៉ុន៖នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមសុខ  ចំណាន  ប្រធានក្រុមការងារទទួលបន្ទុកតំបន់អ៊ិបារ៉ាគិនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហេងសួរប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៧២នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានិងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅខេត្តអ៊ិបារ៉ាគិនៃប្រទេសជប៉ុន ក្រោមអធិបតីភាពឯកឧត្តមទុយ រីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន។


ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្ស សរុបចំនួន ១៥០នាក់។ជាកិច្ចចាប់ផ្តើមឯកឧត្ដមសុខចំណាន  បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករឭកពីសំណាក់ឯកឧត្តម ហេង  សួរនិងបានធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីអំពីលទ្ធផលនៃក្រុមការងារទទួលបន្ទុក តំបន់ អ៊ិបារ៉ាគិ សម្រេចបានក្នុងរយៈពេលកន្លងមក។ជាកិច្ចបន្ទាប់ឯកឧត្ដម  ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បាន ថ្លែងសំណេះសំណាលនិងផ្តល់កិត្តិយសអញ្ជើញប្រគល់កាតសមាជិកគណបក្សនិងនាឡិកា ESEA ដែលជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម  ហេង  សួរជូនដល់ អនុប្រធានសាខា សកម្មជនចំនួន១៦រូប។បន្ទាប់មកឯកឧត្ដម សុខ  ចំណាន ប្រធានក្រុ មការងារទទួល បន្ទុក តំបន់ អ៊ីបារ៉ាគិ បានផ្តល់ កិត្តិយសប្រគល់ សៀវភៅ កូន ប្រុស ច្បងដ៏មាន ឥទ្ធិពល  កូនប្រុសច្បងនាយករដ្ឋមន្ត្រីជូនដល់ សមាជិក-សមាជិកា។ ជាចុងបញ្ចប់សមាជិក សមាជិកា នៃអង្គពិធីទាំងអស់ បានចូលរួមពិសាអាហារសាមគ្គី  រាំលេង កម្សាន្ត ជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែងនិងបានផ្ញើក្តីនឹករលឹក ការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះឯកឧត្តម ហេង សួរ តាមរយៈឯកឧត្តម សុខ  ចំណានផងដែរ៕សហការី





























Powered by Blogger.