គ.​ជ.ប​អំពា​​វ​នាវឱ្យបញ្ឈប់ជា​ប​​ន្ទាន់នូវសក​ម្មភា​​ពដែលផ្ទុយ​ពីខ្លឹម​សា​រ​នៃ​ច្បាប់

 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលរារាំងដល់ដំណើរការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនីតិកាលទី៧ខាងមុខនេះបើមិនដូច្នេះទេនឹងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។

សកម្មភាពដំណើរការបោះឆ្នោតខេត្តកំពង់ធំជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត.ស្រុក ក្រុង.ខណ្ឌ.អាណត្តិទី៣ឆ្នំា ២០១៩។សហការី

​យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៣សូមអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយ ពីខ្លឹមសារនៃច្បាប់។​ក្នុងសេចក្តីប្រកាសព័ត៌មានលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) កំពុងដំណើរការយ៉ាងរលូនរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ ស្របតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។ ប៉ុន្មានថ្ងៃចុងក្រោយនេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.បបានកត់សម្គាល់ឃើញថាមានបុគ្គលមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្តប័ណ្ណ រូបភាព ឬស្នៀតឃោសនានានាតាមបណ្តាញព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលមិនឱ្យទៅ បោះឆ្នោត... ព្រោះគ្មានគណបក្សភ្លើងទៀន។គ.ជ.ប សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ការដែល គ.ជ.ប បដិសេធការ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្ស ភ្លើងទៀន ក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរគឺជាការអនុវត្តច្បាប់ ហើយសូមជ្រាបថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេសនិងអនុវត្តន៍ច្បាប់ ដោយ គ.ជ.បបានអនុវត្តន៍ដោយស្មើភាពនិងគ្មានការរើសអើងចំពោះគ្រប់គណបក្សនយោបាយ។គ.ជ.ប បានលើកឡើងថា យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងថា ត្រូវផាកពិន័យ ជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិត ដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាម គ្រប់មធ្យោបាយទុច្ចរិតរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។​ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ បង្កការរំខានមិនឱ្យដំណើរការ បោះឆ្នោតបាន។​ជាងនេះទៀត យុទ្ធនាការនេះ គឺជាសកម្មភាពដែលប្រាសចាកទៅនឹងព្រះរាជសារ អំពាវនាវឱ្យទៅបោះឆ្នោតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងខ្លឹមសារ “ខ្ញុំ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅ លើបេក្ខជនណាម្នាក់ គណបក្សនយោបាយណា មួយដោយសេរី”។លើសពីនេះទៀត ចំណុចទី១ មាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប * គ.ជ.ប ចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោត ដោយសម្ងាត់“។ទន្ទឹមនឹងនេះ គ.ជ.ប សូមអំពាវនាវ ដល់បុគ្គលទាំងឡាយដែលមានចេតនា ទុច្ចរិត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលផ្ទុយពីខ្លឹមសារនៃច្បាប់។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សូមអញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ពីព្រោះជាឱកាសតែមួយគត់ រៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើស ថ្នាក់ដឹកនាំរបស់យើង និងជាប្រយោជន៍ សម្រាប់អនាគតយើងផ្ទាល់។គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឹងម៉ាត់បំផុតចំពោះសកម្មភាពទាំងឡាយណា ដែល រំលោភ លើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។គ.ជ.ប សង្ឃឹម និងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្ស នយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្តន៍តាមការ អំពាវនាវនេះឱ្យ មានប្រសិទ្ធភាព៕AKP


Powered by Blogger.