ផ្ទុះរឿងដ៏រសើបលោកកែវ សុខឃាងអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា
ផ្ទុះរឿងដ៏រសើបលោកកែវ សុខឃាងអគ្គនាយករងគយនិងរដ្ឋាករកម្ពុជានៅលើបណ្តាញព័ត៌មានក្នុងស្រុកក៏ដូចជាបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញបានបង្ហោះថាលោក កែវ សុខឃាងអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា បានជេរប្រមាថមន្រ្តីនគរបាលចរាចរណ៍ដែលកំពុងអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍នៅតាមដងផ្លូវ។
រូបភាពសហការី
នៅក្នុងនោះផងដែរបណ្តាញព័ត៌មានក្នុងស្រុកក៏ដូចជាបណ្ដាញសង្គមហ្វេសប៊ុករបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរស្តុបសាលាសន្ធរម៉ុក បានលើកឡើងថានៅព្រឹកថ្ងៃទី៩ មិថុនាម្សិលមិញនេះ មានបុរសម្នាក់ បានជិះរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាប្រាដូស្លាកលេខរាជការ ហើយបើកបរបំពានភ្លើងស្តុបពណ៌ក្រហម នៅស្តុបសន្ធរម៉ុក តាមបណ្ដោយផ្លូវលេខ១២៨ ស្ថិតនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ដែលកំពុងអនុវត្តវិធានការរឹតបន្តឹងច្បាប់ បានចេញមកឃាត់រថយន្តមួយគ្រឿងនេះ ក្នុងគោលបំណងអប់រំណែនាំ ស្រាប់តែម្ចាស់រថយន្តបានជេរប្រមាថនិងលើកដៃចង្អុលក្បាលមន្ត្រីចរាចរទាំងនោះតែម្តង។ប្រភពដដែលបន្តថា បុរសដែលជាម្ចាស់រថយន្តខាងលើនេះ ក៏ត្រូវបានអ្នកស្គាល់គាត់មានឈ្មោះថា លោក កែវ សុខឃាង ជាអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា។ប្រជាពលរដ្ឋបានបន្តថា ក្នុងហេតុការណ៍នេះដែរ ខណៈដែលកំពុងតែតឹងសរសៃកដាក់គ្នានោះ គេឃើញមានមន្រ្តីនគរបាលស័ក្តិ៥ម្នាក់ បានចេញមកអន្តរាគមន៍ដោយសម្របសម្រួលគ្នាឱ្យលោក កែវ សុខឃាង បើករថយន្តចេញពីកន្លែងបាត់ទៅ។ជុំវិញការចោទប្រកាន់ខាងលើនេះអង្គភាពកាសែតយើងនៅព្រឹកថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៣នេះព្យាយាមទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីលោកកែវ សុខឃាង ដែរ។ប៉ុន្ដែគ្មានលេខ។តែយ៉ាងណាក៏ដោយអង្គភាពយើងមិនទាន់សន្និដ្ឋានថាពិតឬមិនពិតនៅឡើយទេដូច្នេះគួរតែដាក់ការស៊ើបអង្កេតទើបដឹងការពិត៕សហការីរូបភាពសហការី
Post a Comment