នាយករដ្ឋមន្រ្តីព្រមានប្រទេសណាដែលឱ្យដ្រូនធ្វើសកម្មភាពឈ្លានពានកម្ពុជានឹងប្ដឹងទៅអង្គការសហប្រជាជាតិ
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានព្រមានប្រទេសណាក៏ដោយ ដែលផ្ដល់ឱកាសឱ្យយន្តហោះគ្មានមនុស្សបើក(ដ្រូន)មកធ្វើសកម្មភាពឈ្លានពានកម្ពុជានិងធ្វើភេរវកម្មលើទឹកដីកម្ពុជាបើស៊ើបអង្កេតបាន នឹងប្ដឹងទៅអង្គការសហប្រជាជាតិ។
ប្រធានក្រុមអង្គរក្សផ្ទាល់របស់សម្តេចហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង បង្ហាញកាំភ្លើង និងត្រៀមទ័ពទៅខេត្តរតនគិរី ។TVK/RFA |
ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានបញ្ជាដាច់ណាត់ឱ្យកងទ័ពកម្ពុជាបាញ់ទម្លាក់យន្តហោះដ្រូន ដែលបង្ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជានៅព្រះដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ឱ្យបាន ទោះត្រូវចំណាយអស់គ្រាប់ឬប្រាក់ប៉ុន្មានក៏ដោយ ព្រោះជាសន្តិសុខជាតិ។ សម្ដេចបានបញ្ជាឱ្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដំឡើងអាវុធគ្រប់ធុនទាំងអស់នៅយោធភូមិភាគទី១ដើម្បីបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក ដែលយប់មិញនេះបានហោះមកចំនួន៥គ្រឿងទៀត ។ក៏ប៉ុន្តែគ្មានការផ្ទុះអាវុធដើម្បីបាញ់កម្ទេចនោះទេ។ សម្ដេចថ្លែងដូច្នេះថា៖«អស់លោកធ្វើមេទ័ពស្លូតពេកហើយគេហោះចូលដីយើងប៉ុន្មានថ្ងៃហើយអស់លោកត្រឹមតែយកកាំភ្លើងCKC បាញ់កាំភ្លើងទៅណាអស់ទៅអាធុនធំនោះ»។ សម្ដេចបន្តថា ឥឡូវកាំជ្រួចសម្រាប់បាញ់យន្តហោះឡើងទៅហើយ ដូច្នេះចាប់ពីយប់នេះទៅបើមានហោះចូលទៀតត្រូវបាញ់កម្ទេចតែម្ដង។ ដូច្នេះត្រូវពង្រាយសំណាញ់មេឃដើម្បីកម្ទេចដោយចំណាយ១លាន ឬ២លានគ្រាប់ចោលទៅវាគង់អីនឹងត្រូវ។ សម្ដេចបានបញ្ជាក់ថា អ្នកណា ឬ កម្លាំងអង្គភាពណាបាញ់ដ្រូនធ្លាក់១គ្រឿង សម្ដេចនឹងជូនថវិកា ចំនួន២០ម៉ឺនដុល្លារអាម៉េរិកដោយសម្ដេចចង់ដឹងថាតើយន្តហោះគ្មានមនុស្សបើក(ដ្រូន) នេះវាចេញមកពីណាពិតប្រាកដព្រោះវាបានហោះចូលមកកម្ពុជា ជិត១សប្ដាហ៍មកហើយ។ សម្ដេចក៏បានស្នើឱ្យប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះសភាពការណ៍នេះ ព្រោះសង្គ្រាមវាមិនផ្ទុះទេហើយសម្ដេចជឿថាកម្លាំងដែលបាក់ទ័ពរត់ចេញពីប្រទេសវៀតណាមមកនៅក្នុងដីខ្មែរ ហើយយន្តហោះគ្មានមនុស្សបើក(ដ្រូន) នេះ វាមកធ្វើទំនាក់ទំនងជាមួយពួកនេះឯង។ សម្ដេចក៏បានបញ្ជាក់ជូនជនរួមជាតិដែរថា៖«នេះហើយដែលអាមេក្បត់ជាតិ៣ជំនាន់ បានចុះហត្ថលេខាជាមួយកុក ស (ពួករដ្ឋដេហ្គា) ដែលកាត់ដីខេត្តចំនួន៤នៅភូមិភាគឦសានរបស់កម្ពុជាទៅឱ្យពួកនេះ ក្រោមហេតុផលជនជាតិដើមភាគតិច»។សម្ដេចបានព្រមានម្ដងហើយម្ដងទៀតចំពោះអ្នកដែលពាក់ព័ន្ធជាមួយជនក្បត់ជាតិនេះត្រូវតែមានវិធានការ។ជាមួយគ្នានេះដែរសម្ដេចក៏បានដាក់ការសង្ស័យចំពោះយន្តហោះគ្មានមនុស្សបើក ដែលចូលមកក្នុងទឹកដីកម្ពុជា ទៅលើចំណុច២ទី១គឺចេញពីប្រទេសមួយ ឯទី២គឺចេញពីនាវា ដើម្បីហោះចូលកម្ពុជាហើយពួកនេះហ្វឹកហាត់នៅក្នុងប្រទេសមួយ។ ដូចនេះយើងត្រូវពិនិត្យមើលព្រោះថានេះជាការបំពានទាំងស្រុងលើអធិបតេយ្យភាពរបស់កម្ពុជា។សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ប្រទេសនានាពិនិត្យមើលនេះជាការបំពានទាំងស្រុងលើឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។ ដោយសម្ដេចតេជោមានប្រសាសន៍ថា៖ «យើងសួរទៅវៀតណាមៗ អត់ទាំងដឹងផង ហើយវៀតណាមគាត់មានផលប្រយោជន៍អីនឹងការបង្ហោះដ្រូនមក ដោយមិនជូនដំណឹងឱ្យកម្ពុជាហើយត្រូវចូលមកកម្ពុជា ព្រោះកម្ពុជាមានសមត្ថភាពដើម្បីរុករកជួយពួកគាត់ហើយ បើគាត់ហោះ ហោះតែក្នុងដីគាត់ទៅ។ប៉ុន្តែខ្ញុំជឿថាមិនមែនរបស់វៀតណាមទេ»៕AKP
Post a Comment