នាយករដ្ឋមន្ត្រីកម្ពុជាព្រួយបារម្ភអំពីស្ថានការណ៍កាន់តែធ្លាក់ដុនដាបនៅមីយ៉ាន់ម៉ា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ជាថ្មីអំពីការព្រួយបារម្ភរបស់សម្តេចចំពោះការកើនឡើងនៃភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា។
សម្តេចបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ កាលពីថ្ងៃច័ន្ទថា«ស្ថានភាពបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា បានឈានទៅរកសង្គ្រាមស៊ីវិលកាន់តែធំ»។សម្តេចបានសង្កត់ធ្ងន់ថា“ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាគឺខុសពីមុន។ ការព្រមព្រៀងឯកច្ឆន្ទចំនួន៥ចំណុចគឺនិយាយអំពីការទប់ស្កាត់អំពើហិង្សា ការបង្កើតការសន្ទនាការផ្តល់ជំនួយមនុស្សធម៌និងការស្វែងរកដំណោះស្រាយតាមរយៈការចរចាប៉ុណ្ណោះ។សម្តេចបានលើកឡើងពីតម្រូវការដើម្បីធ្វើបច្ចុប្បន្នភាពបញ្ហានេះ (5PC)នៅក្នុងកិច្ចប្រជុំអាស៊ានកន្លងមក។សម្តេចបានបន្ថែមទៀតថា សង្រ្គាមស៊ីវិលនឹងអូសបន្លាយពេលយូរ ហើយស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញដូចដែលកម្ពុជាធ្លាប់ជួបប្រទះ ដោយសម្តេចបានគូសបញ្ជាក់ថា វាជាភ័ព្វសំណាងសម្រាប់កម្ពុជាក្នុងការចាកចេញពីសង្គ្រាមស៊ីវិលតាមរយៈនយោបាយឈ្នះ-ឈ្នះ ។ប៉ុន្តែវាមិនប្រាកដថានយោបាយឈ្នះ-ឈ្នះនៅកម្ពុជា អាចអនុវត្តបានក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។សម្តេចបានលើកឡើងទៀតថា៖«ដូច្នេះយើងគួរមានមោទនភាពចំពោះគោលនយោបាយឈ្នះ-ឈ្នះនេះហើយរួមគ្នាឈានទៅរកគោលដៅដែលយើងចង់បាន»៕AKP/Khmer Times
Post a Comment