វីដេអូនៃស្ពានដ៏ធំមួយកំពុងសាងសង់បានបាក់ធ្លាក់ចូលទន្លេគង្គាយ៉ាងលឿន
ស្ពានAguwani-Sultanganj ដែលកំពុងសាងសង់ឆ្លងកាត់ទន្លេគង្គា ក្នុងរដ្ឋBiharប្រទេសឥណ្ឌាបានដួលរលំ។នាយករដ្ឋមន្ត្រី Nitish Kumar បានស្នើឱ្យកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវ។
យោងតាមប៉ុស្តិ៍ទូរទស្សន៍ IndiaTodayបានឱ្យដឹងថាស្ពានដែលកំពុងសាងសង់នៅលើដងទន្លេ គង្គាហូរកាត់ទីក្រុង Bhagalpur ក្នុងរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌាបានបាក់កាលពីថ្ងៃទី៤ខែមិថុនា។វីដេអូដែលថតបានដោយកាមេរ៉ាបង្ហាញពីផ្នែកពីរនៃស្ពាន Aguwani-Sultanganj បានដួលរលំពីមួយទៅមួយ។រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់និងរបួសនៅឡើយទេ។ស្ពាននេះបានបាក់កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៤-៦ (ម៉ោងក្នុងស្រុក) ។នាយករដ្ឋមន្ដ្រី Nitish Kumar បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ហើយបានស្នើឱ្យកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវចំពោះការដួលរលំស្ពាន។យោងតាមសារព័ត៌មានជាតិការបាក់ស្ពានកាលពីថ្ងៃទី៤ ខែមិថុនាបានបង្កឱ្យមានការជជែកវែកញែកអំពីអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវនៅក្នុងប្រទេសឥណ្ឌា។អ្នកនយោបាយ Amit Malviya សមាជិកជាន់ខ្ពស់នៃគណបក្ស Bharatiya Janata ដែលជាបក្សកាន់អំណាចបានអំពាវនាវឱ្យមន្ត្រីក្នុងរដ្ឋ Bihar រួមទាំងនាយករដ្ឋមន្រ្តី Nitish Kumar លាលែងពីតំណែង។នេះជាលើកទី២ហើយដែលស្ពាននេះបានបាក់ ខណៈកំពុងសាងសង់។ ផ្នែកខ្លះនៃស្ពានបានបាក់ស្រុតអំឡុងពេលមានព្យុះផ្គររន្ទះកាលពីជាងមួយឆ្នាំមុនកាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២២។ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីមូលហេតុណាមួយចាប់តាំងពីពេលនោះមក។ស្ពាននេះបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៤ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ។ប៉ុន្តែត្រូវបានពន្យារពេល។ស្ពាននេះត្រូវបានគេរំពឹងថានឹងមានប្រវែង ៣១៦០ម៉ែត្របន្ទាប់ពីសាងសង់រួច៕ពុតសាម៉ាត់
ស្ពានAguwani-Sultanganj បានដួលរលំចូលទៅក្នុងទន្លេគង្គា រូបថតអេក្រង់ The National News
Post a Comment