នា​យ​​ករ​ដ្ឋមន្ត្រីប្រកាសផ្អា​​ក​ជួ​បជាមួយ​ក​ម្មករ​កម្មកា​​រិនី

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បា​ន​គូសបញ្ជាក់ថាសម្តេចនឹងត្រូវផ្អាកការជួបជាមួយកម្មករ កម្មការិនី ត្រឹមថ្ងៃបើកយុទ្ធនាការ​បោះឆ្នោត។

ប៉ុន្ដែនឹងបន្តចុះជួបជាមួយកម្មករ កម្មការិនីនៅតាមរោងចក្រដើម្បីចង់ដឹងពីសុខទុក្ខក្រោយ​ការ​បោះឆ្នោតឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង។ការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ​ជិត២ម៉ឺននាក់ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។សម្តេចហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចមិនដើរនៅក្នុងពេល​ឃោសនា​បោះឆ្នោតតែក្រោយបោះឆ្នោតសម្តេចនៅតែអាចបន្តជួបជាមួយនឹងកម្មករ កម្មការិនីហើយ​នេះ​មិនមែនជាយុទ្ធនាការឃោសនារកសំឡេងឆ្នោតទេ តែគឺជាការចង់ដឹងអំពីស្ថាន​ភាពសុខ​ទុក្ខរបស់កម្មករ កម្មការិនីរបស់យើងទាំងអស់។សម្តេចបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំចង់ដឹង​សុខទុក្ខ​របស់កម្មករកម្មការិនីខ្ញុំពិតជាមានការរីករាយនៅពេលដែលខ្ញុំបាន​ទៅកាន់កន្លែង​មួយនិងពីកន្លែងមួយទៅកន្លែងមួយហើយបានឃើញវឌ្ឍនភាពនៃការរីកចម្រើនកាន់តែ​ប្រសើរ​ឡើង។ខ្ញុំសូមប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ថាបើយើងជ្រុលតែធ្វើហើយត្រូវបន្តជួបទៀត យើងមានពេល ហើយបើតាមខ្ញុំគិតគូររបស់ខ្ញុំ យើងផ្អាកក្នុងពេលយុទ្ធនាការបោះឆ្នោត ។ប៉ុន្តែ​ពេលបោះឆ្នោតហើយយើងចាប់ផ្តើមវិញ»។  សម្តេចបានមានប្រសាសន៍ថាបើនៅបន្តជួបកម្មករ​នៅតាមរោងចក្រ​ពេលយុទ្ធ​នា​​ការ​បោះឆ្នោតនោះ នឹងមានការផាកពិន័យជាមិនខាន ព្រោះខុសច្បាប់ ដែលមិនអនុញ្ញាត​ឱ្យនោះ​ទេ។ សម្ដេចបន្ដថា ពេលចុះជួបនោះយើងក៏មានការផ្តល់ជាប្រាក់ដល់កម្មករ​តិច​តូចនិង​កម្ម​ការិនី ដែលមានផ្ទៃពោះ។  សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ ​«បើ​សិន​ចុះតាមរោងចក្រនៅក្នុងពេលយុទ្ធនាការបោះឆ្នោត បែរជាមានការផ្តល់លុយកាក់ដល់អ្នក​មាន​ផ្ទៃពោះឬមានម្ហូបអាហារ និងអ្វីទៀតនោះ គេផាក និងប្តឹងយើង។ អីចឹងយើងត្រូវគោរព​តាមច្បាប់បោះឆ្នោត»។ សម្តេចនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការជួបជាមួយកម្មករកម្មការិនីបន្ដទៀតនឹងធ្វើក្រោយការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧​ហើយប្រកាសរាជរដ្ឋាភិបាលថ្មីរួច ដោយអាចជួបកម្មករ កម្មការិនីពី៥ ទៅ១០ កន្លែងទៀត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា៖ «យើងអាចទៅជួប៥ ទៅ១០កន្លែងទៀត ក្រោយ​បោះ​ឆ្នោត ខ្ញុំអាចទៅបាន ព្រោះមិនមានបញ្ហា គ្រាន់តែយើងមិនធ្វើនៅក្នុងអំឡុងយុទ្ធនាការ​បោះ​​ឆ្នោត ។ប៉ុន្តែក្រោយបោះឆ្នោតគ្មានតម្រូវការណាស្វែងរកសំឡេងឆ្នោតនោះទេ»។ ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ការជួបកម្មករនេះ​ដើម្បីចង់ដឹងពីស្ថានភាពរបស់កម្មករ កម្មការិនី ដែលពួកគេជួបការលំបាក និងងាយស្រួលរក​ដំណោះ​ស្រាយ។ សម្តេចបានអះអាងថា ការជួបកម្មករ កម្មការិនីកន្លងមក​ត្រូវបានជួយ​ដោះស្រាយបញ្ហាដែលរកម្មករ កម្មការិនីលើកឡើងដូចកន្លែងហូបអាហារ កន្លែងបំបៅដោះ​កូន និងបរិស្ថានក្នុងរោងចក្រជាដើម៕AKP

Powered by Blogger.