ធនាគារជាតិនៃកម្ពុជាកំពុងត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគាររដ្ឋវៀតណាមនិងធនាគារនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ពួកគេ។
|
ក្រដាសប្រាក់រៀលធនាគារជាតិនៃកម្ពុជាត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុកជាមួយប្រទេសវៀតណាម និងឡាវ។ រូបថត VNA/VNS/Khmer Times |
លោកស្រី ជា សិរី ឧបការីទេសាភិបាលធនាគារជាតិកម្ពុជា បានគូសបញ្ជាក់ថាគំនិតផ្តួចផ្តើមនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រាក់រៀលអាចទិញផលិតផល/សេវាកម្មនៅក្នុងប្រទេសផ្សេងៗតាមរយៈQR code ដែលភ្ជាប់ទៅគណនីក្នុងស្រុករបស់ពួកគេ។លោកស្រីបានបន្ថែមថាការលើកកម្ពស់ការប្រើប្រាក់រៀលត្រូវបានរំពឹងថានឹងធ្វើឲ្យការចរាចរណ៍របស់ប្រាក់រៀលកាន់តែមានភាពប្រសើរឡើង។លោកស្រីបានសម្គាល់ថា តម្រូវការប្រាក់រៀលមានការកើនឡើងជាលំដាប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះចរាចរប្រាក់រៀលនៅកម្ពុជាមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ១៦,៦ ភាគរយ ឈានដល់ប្រមាណ ១៤,១ ពាន់ពាន់លានរៀល (ស្មើនឹង ៣,៤ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២២ កើនឡើងពី ៣៥៦ លានរៀលក្នុងឆ្នាំ ១៩៩៨។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃតម្លៃប្រាក់ដុល្លារអាមេរិកបានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា។បន្ថែមពីលើការជួយសម្រួលដល់ប្រតិបត្តិការឆ្លងដែន ភ្ញៀវទេសចរនឹងត្រូវបានលើកទឹកចិត្តអោយប្រើប្រាស់ប្រាក់រៀលនៅពេលដែលពួកគេមកទស្សនាប្រទេសកម្ពុជា។ប៉ុន្តែទន្ទឹមនឹងនេះ ភាគីកម្ពុជាមិនទាន់បានបញ្ជាក់ថាតើពេលណាកិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានោះទេ។គួររំលឹកផងដែរថា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីនថៃនិងសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីឆ្នាំមុន ដើម្បីបង្កើតប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែនដោយប្រើលេខ QR កូដ ។ បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃបានតភ្ជាប់ប្រព័ន្ធនេះរួចហើយ ដោយឡែកសិង្ហបុរីវៀតណាមនិងហ្វីលីពីនត្រូវបានគេរំពឹងថានឹងតភ្ជាប់ប្រព័ន្ធនេះនៅចុងឆ្នាំ។ជាងនេះទៅទៀតកិច្ចព្រមព្រៀងទ្វេភាគីក្នុងចំណោមប្រទេសនីមួយត្រូវបានបង្កើតឡើង ដូចជាការភ្ជាប់ QR កូដ របស់ប្រទេសថៃជាមួយប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម៕ VNS/Khmer Times
Post a Comment