ការ​នាំ​ចេញ​ស​ម្លៀ​ក​បំ​ពា​ក់​របស់​កម្ពុជា​ទៅ​កា​ន់​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​​​៥​០​,​៣​២​% ​

ការនាំចេញ​ស​ម្លៀ​ក​បំពាក់​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​មាន​ចំនួន​៦​៤​៣​,​៨​៨​៦​លាន​ដុល្លារ​ ​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​៥​០​,​៣​២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​២​។​

រូបភាពអ៊ីនធឺណិត
ខោ​វែង​និង​ខោខ្លី​គឺជា​មុខ​ទំនិញ​នាំចេញ​នាំមុខ​គេ​ដែល​ស្មើនឹង​៣​១​.​៣​៩​ភាគរយ​នៃ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​សរុប​។​​ទោះបីជា​មានការ​ធ្លាក់ចុះ​ក៏ដោយ​ ​ក៏​សហរដ្ឋអាមេរិក​នៅតែ​ជាទី​ផ្សារ​ចម្បង​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ ​ជាពិសេស​គឺ​វាយនភណ្ឌ​។​សហរដ្ឋអាមេរិក​នៅតែ​ជាទី​ផ្សារ​ដ៏​ធំបំផុត​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ ​ជាពិសេស​សម្រាប់​វិ​ស័យ​វាយ​ន​ភ័ណ្ឌ ​និង​ស​ម្លៀ​ក​បំពាក់​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​របស់​ប្រទេស​កម្ពុជា​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុងរយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​។​ ​ការនាំចេញ​ទាំងនេះ​គឺ​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​មាន​ចំនួន​ ​៦​៤​៣​,​៨​៨​៦​លាន​ដុល្លារ​ ​ស្មើនឹង​ ​២​៦​,​៥​០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ចំនួន​ ​២​,​៨​០​៧​,​៥​៤​៦​លាន​ដុល្លារ​ក្នុង​អំឡុង​ពេលនេះ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​តួលេខ​នេះ​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​ ​៥​០​,​៣​២​ភាគរយ​ធៀប​នឹង​រយៈពេល​ដែល​ត្រូវគ្នា​ក្នុង​ឆ្នាំ​២​០​២​២​។​​ក្នុងរយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​២​ ​កម្ពុជា​បាន​នាំចេញ​ស​ម្លៀ​ក​បំពាក់​មាន​តម្លៃ​ ​១​,​៤​៩​៧​,​៣​៨​៧​ ​លាន​ដុល្លារ​។​ ​តួ​រ​លេខរៀង​គ្នា​នោះ​គឺ​សម្រាប់​ខែ​មករា​ ​ដល់​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​ឆ្នាំ​២​០​២​០​ ​និង​ឆ្នាំ​២​០​១​៩​ ​មាន​ចំនួន​ ​១​,​០​៩​៧​,​១​៨​០​លាន​ដុល្លារ​ ​៩​៧​៧​,​៣​០​៣​លាន​ដុល្លារ​ ​និង​ ​៨​១​៩​,​២​១​០​លាន​ដុល្លារ​ ​នេះ​បើ​យោង​តាម​តួលេខ​ទី​ផ្សារ​T​ex​Pro​របស់​ ​Fibre​2​Fashion​ ​។នៅ​ឆ្នាំ​ ​២​០​២​២​ ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​សរុប​របស់​កម្ពុជា​មាន​ចំនួន​ ​៤​,​៤​៣​៨​ ​ពាន់​លាន​ដុល្លារ​ ​ដែល​រួមចំណែក​ ​៣​៤​,​៣​៧​ ​ភាគរយ​ដល់​ការនាំចេញ​សរុប​របស់​ប្រទេស​ចំនួន​ ​១​២​,​៩​១​០​ ​ពាន់​លាន​ដុល្លារ​។​ការ​វិភាគ​ផលិតផល​បង្ហាញ​ថា​ ​កម្ពុជា​បាន​នាំចេញ​ខោ​វែង​ ​និង​ខោខ្លី​ទៅកាន់​សហរដ្ឋអាមេរិក​ ​ដែល​មាន​តម្លៃ​ ​២​៣​០​,​២​៩​២​លាន​ដុល្លារ​ក្នុងរយៈពេល​ ​៤​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​ ​វា​ជា​ផលិតផល​លេចធ្លោ​បំផុត​ក្នុងចំណោម​ស​ម្លៀ​ក​បំពាក់​ដែល​មាន​ចំណែក​ ​៣​១​,​៣​៩​ភាគរយ​នៃ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​សរុប​។​ការ​វិភាគ​ផលិតផល​(​product​ ​breakdown​)​សម្រាប់​រយៈពេល​ ​៤​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​បង្ហាញ​ថា​ ​ខោ​វែង​ ​និង​ខោខ្លី​ ​គឺជា​ស​ម្លៀ​ក​បំពាក់​ដែល​ត្រូវ​បាន​នាំចេញ​ច្រើនជាង​គេ​ទៅកាន់​សហរដ្ឋអាមេរិក​ ​ដោយ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​ ​២​៣​០​,​២​៩​២​លាន​ដុល្លារ​ ​និង​ស្មើនឹង​ ​៣​១​,​៣​៩​ ​ភាគរយ​នៃ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​សរុប​។​ខោអាវ​កីឡា​ (J​e​rs​e​y​s)​ទទួល​បាន​ ​១​២​២​,​០​១​៤​លាន​ដុល្លារ​ (​១​៦​,​៦​៣​ភាគរយ​) ​តាម​ពីក្រោយ​ដោយ​អាវ​មាន​តម្លៃ​ ​៦​៧​,​០​៨​៦​លាន​ដុល្លារ​ (​៩​,​១​៤​ភាគរយ​) ​ខោអាវ​កូនក្មេង​ ​៤​៧​,​៥​៨​១​លាន​ដុល្លារ​ (​៦​,​៤​៨​ភាគរយ​) ​អាវយឺត​មាន​តម្លៃ​៤​៣​,​៣​៤​០​លាន​ដុល្លារ​ (​៥​,​៩​១​ភាគរយ​) ​ខោអាវ​គេង​យប់​ ​៣​៣​,​៦​២​៣​លាន​ដុល្លារ​ (​៤​,​៥​៨​ភាគរយ​) ​និង​រ៉ូប​មាន​តម្លៃ​ ​៣​១​,​៨​៤​៦​លាន​ដុល្លារ​ (​៤​,​៣​៤​ភាគរយ​) ​នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ ​T​ex​Pro​៕​Fibre​2​Fashion​ ​News​ ​Desk​ (KU​L​)/KhmerTimes
Powered by Blogger.