រុស្ស៊ីបានប្រកាសបញ្ឈប់ការវាយប្រហាររបស់អ៊ុយក្រែនមានអ្នកស្លាប់និងរបួស
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានអះអាងថា បានបញ្ឈប់ការវាយលុករបស់អ៊ុយក្រែនក្នុងរយៈពេល៣ថ្ងៃដំបូង ហើយបានប្រកាសថាភាគីទាំងសងខាងបានស្លាប់បាត់បង់ជីវិត។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃទី៦ ខែមិថុនាថា“ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះអ៊ុយក្រែនបានបើកការវាយលុកដែលទន្ទឹងរង់ចាំជាយូរមកហើយនៅក្នុងតំបន់ផ្សេងៗគ្នានៃជួរមុខ” ។ "ការប៉ុនប៉ងវាយលុករបស់អ៊ុយក្រែនត្រូវបានរារាំង" ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu។រូបថត៖ REUTERSរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថាអ៊ុយក្រែនបានបាត់បង់មនុស្ស៣,៧១៥ នាក់ក្នុងរយៈពេល៣ថ្ងៃ រួមជាមួយនឹងរថក្រោះចំនួន ៥២គ្រឿង និងរថពាសដែកចំនួន២០៧គ្រឿង។ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ីបានបាត់បង់បុរសចំនួន៧១នាក់និង២១០នាក់បានរងរបួសក្នុងអំឡុងពេលដូចគ្នានេះ។ លើសពីនេះរុស្ស៊ីបានបាត់បង់រថក្រោះ១៥គ្រឿង និងរថពាសដែក៩គ្រឿង។មុននោះ កាលពីថ្ងៃទី៥ ខែមិថុនា រុស្ស៊ីបានបញ្ជាក់ថាអ៊ុយក្រែនបានចាប់ផ្តើមការវាយលុកដោយព្យាយាមវាយលុកតំបន់ការពាររុស្ស៊ីភាគខាងត្បូងនៃតំបន់Donetsk ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួន៤ដែលរុស្ស៊ីបានបញ្ចូលក្នុងខែតុលាឆ្នាំ២០២២ រួមជាមួយនឹង Lugansk, Kherson និង Zaporizhzhia ។យោងតាមទីភ្នាក់ងារសារព័ត៌មានReutersអ៊ុយក្រែនបានច្រានចោលការអះអាងរបស់រុស្ស៊ីដោយនិយាយថាមិនជាការពិត ។ប៉ុន្តែមិនបានបញ្ចេញព័ត៌មានអំពីការវាយប្រហារតបត ឬលទ្ធផលនោះទេ។Shoiguក៏បានចោទអ៊ុយក្រែនថាបានបំផ្លាញទំនប់វារីអគ្គិសនី Nova Kakhovka នៅ Kherson នៅថ្ងៃទី ៦ ខែមិថុនា។ ជាពិសេស លោក Shoigu បាននិយាយថា ឧបទ្ទវហេតុនេះគឺជាកលល្បិចមួយដើម្បីបង្កើតការបិទបាំងសម្រាប់ទីក្រុង គៀវដើម្បីដាក់ពង្រាយអង្គភាពឡើងវិញនៅក្នុងតំបន់នេះសម្រាប់គោលបំណងប្រឆាំងការវាយប្រហារ។លោក Shoigu បាននិយាយថា "ទីក្រុងគៀវបានប្រព្រឹត្តឧក្រិដ្ឋកម្មភេរវកម្មមួយទៀត៖ស្ថានីយ៍វារីអគ្គិសនី Kakhovskayaបានផ្ទុះឡើងដែលនាំឱ្យមានការជន់លិចនៅក្នុងទឹកដីសំខាន់ៗ"។ទន្ទឹមនឹងនេះ អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចចោទរុស្ស៊ីថាបានបំផ្ទុះទំនប់។"Terror"ជាពាក្យដែលប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelenskyប្រើដើម្បីពិពណ៌នាអំពីឧប្បត្តិហេតុនេះ។លោក Zelensky បាននិយាយថារុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះទំនប់វារីអគ្គិសនី បន្ទាប់ពីបានគ្រប់គ្រងទំនប់វារីអគ្គិសនីនិងរោងចក្រវារីអគ្គិសនីអស់រយៈពេលជាង១ឆ្នាំ។ក្រសួងការបរទេសអ៊ុយក្រែនបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយនិងពិភាក្សាអំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ជាពិសេសប្រឆាំងនឹងឧស្សាហកម្មមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេស៕ពុតសាម៉ាត់
Post a Comment