លោ​ក​ភូ សោ​​​​ភ័ណប្រគល់អំ​ណោ​​​យឯ​កឧត្តមស សុ​ខានិង​​លោ​កជំទា​វ​ជូនលោ​ក​​ទៀវ សំអុល​នៅ​​ខេត្តបន្ទា​យ​មា​នជ័យ

បន្ទាយមានជ័យ៖ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ភូ សោភ័ណ ប្រធានការិយាល័យព័ត៌មានវិទ្យាទិន្នន័យនិងបច្ចេកទេស នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យជាតំណាងឯកឧត្តមបណ្ឌិតទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងក្រុមការងារ បាននាំយកថវិកានិងគ្រឿងឧបភោគ-បរិភោគ ជាអំណោយរបស់ឯកឧត្តម ស សុខាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក ទៀវ សំអុល ចាងហ្វាងគេហទំព័រថ្ងៃថ្មីនិងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិចាន់គិរីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជួបគ្រោះបណ្តាលឲ្យរងរបួសដៃយ៉ាងធ្ងន់ធ្ងរ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ភូ សោភ័ណ និងក្រុមការងារ ប្រគល់ជូនលោក ទៀវ សំអុល នាឱកាសនោះរួមមាន៖ ថវិកា ចំនួន ១៤៥០ ០០០(មួយលានបួនសែនប្រាំម៉ឺនរៀល) អង្ករ ចំនួន ៥០គីឡូក្រាម និងភេសជ្ជៈស៊ុបមាន់ខ្មៅ ចំនួន ១យួរ៕សហការី






Powered by Blogger.