លោ​កយ៉ា​ន់ ពណ្ណវេហាប្រគ​​ល់អំ​​​ណោ​​យឯកឧត្តម​ស សុខា​និង​​លោ​កជំទាវ​ជូនកុមារី​ពិកា​រ​ភ្នែក​​​​នៅខេ​ត្តកំពត

 កំពត៖រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនកុមារីពិការភ្នែកពីកំណើតទាំងសងខាង រស់នៅជាមួយយាយតា នៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក យ៉ាន់ ពណ្ណវេហា និងក្រុមការងារ ប្រគល់ជូនក្រុមគ្រួសារកុមារី នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៤០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម ត្រីខ ចំនួន ២០កំប៉ុង ទឹកដោះគោឆៅ ចំនួន ២៤កំប៉ុង ទឹកបរិសុទ្ធ ចំនួន ១០យួរ មី ចំនួន ១កេស ទឹកត្រី ចំនួន ២យួរ ប៊ីចេង ចំនួន ១គីឡូក្រាម និងស្ករស ចំនួន ១គីឡូក្រាម៕សហការី







Powered by Blogger.