បុរ​ស​​ម្នា​ក់​ញុំអ​យ​​ស្ទ័រស្លាប់

 បុរសជនជាតិខ្មែរអាយុ៤១ឆ្នាំម្នាក់បានស្លាប់នៅចំពោះមុខមិត្តភ័ក្តិរបស់គាត់ បន្ទាប់ពីឆ្លាក់អយស្ទ័រពេលកំពុងញ៉ាំបុកល្ហុងដែលមានអយស្ទ័រ និងផឹកស្រាបៀរនៅបន្ទប់ជួលមួយក្នុងក្រុង Panthong ខេត្ត Chonburi ប្រទេសថៃ។

បុរស​ម្នាក់ត្រូវបានគេ​ឃើញ​ហូប​បាយ​មុន​ឆ្លាក់​ស្លាប់។ រូបថត៖Khaosod Online/Khmer Times


មិត្តភ័ក្តិ​របស់​គាត់​ដំបូង​គិត​ថា​គាត់សន្លប់​ដោយសារ​ការ​ផឹក​ស្រា​ច្រើន​ពេក។ប៉ុន្តែ​ហេតុការណ៍​បន្ទាប់​បាន​បញ្ជាក់​ពីឧបទ្ទវ​ហេតុ​ដ៏​សោកសៅ​នេះ។នៅម៉ោងប្រហែល ១២៖៣០ ព្រឹកថ្ងៃសៅរ៍ អង្គភាពសង្គ្រោះ Swang Uthayan Thammasathan ត្រូវបានជូនដំណឹងអំពីករណីបុរសម្នាក់បាត់បង់ស្មារតីបន្ទាប់ពីញ៉ាំបុកល្ហុងដែលមានអយស្ទ័រជាមួយស្រាបៀរនៅក្នុងបន្ទប់ជួលមួយក្នុងសង្កាត់ Panthong ។ពេល​មកដល់​គេ​បាន​ប្រទះ​ឃើញ​បុរស​នោះ​សន្លប់ ហើយ​គ្រូពេទ្យ​ជំនាញ​មកពី​មន្ទីរពេទ្យ Panthong បាន​ព្យាយាមជួយសង្គ្រោះ​។ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងផ្ទះជួលដែលមាន៤០បន្ទប់ ដែលសាកសពស្ថិតនៅបន្ទប់លេខ៥។ក្រុមជួយសង្គ្រោះបានរកឃើញ Chef Kob អាយុ ៤១ ឆ្នាំ ហើយពួកគេបានព្យាយាមធ្វើចលនាសង្គ្រោះ CPR ដើម្បីឱ្យគាត់ដឹងខ្លួនឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់ពួកគេបានបរាជ័យ ខណៈដែល Chef Kob ក្រោយមកត្រូវបានប្រកាសថាបានស្លាប់នៅឯមន្ទីរពេទ្យ Panthong ។ការ​ស៊ើបអង្កេត​បន្ថែម​​បាន​បង្ហាញ​ថា បុរស​ម្នាក់​នេះ​បានឆ្លាក់អយស្ទ័រ​ (cherry clam) ពេល​កំពុងហូបាយ​ជាមួយ​មិត្តភក្តិ។ ណារិទ្ធ អាយុ ៣៧ឆ្នាំ ជាមិត្តភ័ក្តិខ្មែររបស់អ្នកស្លាប់ បានពន្យល់ថា នៅល្ងាចថ្ងៃទី១៦ ខែមិថុនា គាត់និងអ្នកស្លាប់ រួមនឹងមិត្តភ័ក្តិ៣នាក់ទៀត បានទិញបុកល្ហុងដែលមានដាក់អយស្ទ័រ ស្លាបមាន់បំពង និងស្រាបៀរ ដើម្បីទទួលទានជាមួយគ្នា។ខណៈ​កំពុង​ហូប​បាយ ស្រាប់តែ​ជន​រង​គ្រោះ​ក្អក​២​ទៅ​៣​ដង មុន​នឹង​ដួល​លើកម្រាលឥដ្ឋ។ ណារិទ្ធ ស្មាន​ថា មិត្ត​ភក្តិ​របស់​គាត់​បានសន្លប់ដោយសារ​ស្រវឹង​ដូចរាល់ដង។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលមួយសន្ទុះហើយ បុរសនោះនៅតែមិនកម្រើកដេកនៅលើឥដ្ឋពួកគេក៏សម្រេចចិត្តហៅអង្គភាពសង្គ្រោះមកជួយ៕ Thaiger/Khmer Times
Powered by Blogger.