មេដឹ​កនាំ​កូ​រ៉េខាងជើ​ង​សន្យាថា​នឹ​ង"ចាប់ដៃ"​ជាមួយP​utin

 លោកKim Jong-unបានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ី និងកូរ៉េខាងជើងដោយបញ្ជាក់ពីការគាំទ្រនិងសាមគ្គីភាពរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងម៉ូស្គូ។

មេដឹកនាំកូរ៉េខាងជើង លោកKim Jong Unចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោកVladimir Putinនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៩។រូបភាពAP

មេដឹកនាំកូរ៉េខាងជើង លោកKim Jong-unបាននិយាយនៅក្នុងសារមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinនៅថ្ងៃបុណ្យឯករាជ្យរបស់រុស្ស៊ីថា "យុត្តិធម៌ប្រាកដជានឹងឈ្នះហើយប្រជាជនរុស្ស៊ីនឹងបន្តសម្គាល់ភាពរុងរឿងបន្ថែមទៀតនៅក្នុងប្រវត្តិសាស្ត្រនៃជ័យជំនះ" ។យោងតាមលោកKim Jong-unមិត្តភាពរវាងកូរ៉េខាងជើងនិងរុស្ស៊ីគឺជា "ទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏មានតម្លៃ"ហើយប្រទេសរបស់លោកនឹងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការនោះ។ លោកក៏បានអំពាវនាវឱ្យមាន"កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ"ជាមួយទីក្រុងម៉ូស្គូ។លោក Kim Jong-unបានបញ្ជាក់ថា ការចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ីគឺស្របតាមបំណងប្រាថ្នារួមរបស់ប្រជាជនទាំង២ដើម្បីសម្រេចបាននូវគោលដៅធំក្នុងការកសាងប្រទេសដ៏មានឥទ្ធិពលមួយ។មេដឹកនាំកូរ៉េខាងជើងបាននិយាយថាការតស៊ូរបស់ប្រជាជនរុស្ស៊ីប្រឆាំងនឹងកងកម្លាំងអរិភាពដែល "ដកហូតអធិបតេយ្យភាព និងសន្តិសុខរបស់ទីក្រុងម៉ូស្គូ" បានចូលដល់"ដំណាក់កាលសម្រេចចិត្តថ្មី" ហើយប្រជាជនកូរ៉េ "គាំទ្រទាំងស្រុងនិងសាមគ្គីភាព"ជាមួយរុស្ស៊ី។ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនមក កូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ដោយបើកចំហរគាំទ្រទីក្រុងម៉ូស្គូនៅក្នុងសេចក្តីថ្លែងការណ៍ក៏ដូចជានៅអង្គការសហប្រជាជាតិ។យោងតាមទីក្រុងព្យុងយ៉ាង“គោលនយោបាយអនុត្តរភាពនិងផ្តាច់ការ” របស់អាមេរិកនិងលោកខាងលិចគឺជាបុព្វហេតុនៃអរិភាព។សហរដ្ឋ​អាមេរិក​ចោទ​កូរ៉េ​ខាង​ជើង​ថា​បាន​ផ្គត់ផ្គង់​សព្វាវុធ​ដល់​រុស្ស៊ីដែល​ទាំង​ក្រុង​ម៉ូស្គូនិង​ក្រុង​ព្យុងយ៉ាង​បដិសេធ។នៅក្នុងសារអបអរសាទររបស់លោកPutinនៅថ្ងៃជ័យជម្នះ៩ ឧសភា មេដឹកនាំកូរ៉េខាងជើងបានសម្តែងការជឿជាក់ថា រុស្ស៊ីនឹងដកការគម្រាមកំហែងចេញពី"កងកម្លាំងអរិភាព កម្ទេចរាល់បញ្ហាប្រឈមនិងឈ្នះលើផ្លូវឆ្ពោះទៅរកជ័យជំនះ" ធានានូវអធិបតេយ្យភាពការគោរពខ្លួនឯង។ របស់ប្រទេស និងស្ថិរភាពក្នុងតំបន់»៕ប្រភព Reuters, Yonhap


Powered by Blogger.