សម្តេចហ៊ុន សែនបញ្ជាក់ថាកម្ពុជាកំពុងត្រៀមចាកចេញពីក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់២០២៧
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
ការលើកឡើងរបស់សម្ដេចហ៊ុនសែនបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។សម្តេចហ៊ុន សែនបានគូសបញ្ជាក់ថាកម្ពុជាកំពុងត្រៀមចាកចេញពីប្រទេសដែលក្រីក្រតិចតួចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៧។សម្តេចនាយករដ្ឋមន្រ្ដីបានអះអាងថា៖«ទោះបីវាពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាត។ប៉ុន្តែខ្ញុំមានជំនឿជាក់លាក់ថាកម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧យ៉ាងយូរ។ ហើយយើងនឹងដើរដល់គោលដៅនៃការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ ដូចដែលអ្វីដែលយើងបានដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។ សម្តេចបានលើកឡើងថាកំណើនសេដ្ឋកិច្ចដែលកម្ពុជាមានសព្វថ្ងៃនេះនឹងជំរុញឱ្យយើងដើរដល់គោលដៅនេះហើយដែលនេះវាមិនមែនចំណុះទៅលើការខិតខំម្នាក់ឯងរបស់រាជរដ្ឋាភិបាលទេគឺជាការខិតខំរបស់តួអង្គទាំងអស់។ សម្ដេចក៏បានថ្លែងបញ្ជាក់ថាក្នុងនោះក៏មានចំណែកទាក់ទងការរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយបើគ្មានស្ថិរភាពនយោបាយនិងសន្ដិភាពនោះទេគឺកុំនិយាយដល់ការអភិវឌ្ឍ។ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការសិក្សាអប់រំនៅកម្ពុជា។ជាពិសេសគឺបានទាក់ទាញដល់និស្សិតបរទេសមកសិក្សានៅសាកលវិទ្យាល័យទាំង៣នេះ។ សម្ដេចបានបន្ថែមថា សម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំង៣នេះ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង៕AKP
Post a Comment