នាយ​ក​រដ្ឋមន្ត្រីកម្ពុជា៖​ទាំង​លទ្ធិប្រជាធិ​​បតេយ្យនិង​នីតិ​រដ្ឋគួរ​ដើរទ​ន្ទឹមគ្នា

 សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនរំលឹក​ពី​ទំនាក់ទំនង​នៃ​លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារថ្មីចំនួន២និងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃរាជបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាប្រមាណ ២០០០នាក់ នៅរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ សម្តេចហ៊ុន សែន បានថ្លែងថា ទាំងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋគួរដើរទៅមុខទន្ទឹមគ្នា។សម្តេចបានសង្កត់ធ្ងន់ថា “លទ្ធិប្រជាធិបតេយ្យដែលមិនគោរពច្បាប់ គឺជាអនាធិបតេយ្យ ហើយប្រសិនបើអ្នកគិតតែពីនីតិរដ្ឋ ដោយគ្មានកន្លែងបើកចំហនោះហៅថារបបផ្តាច់ការ។ដូច្នេះប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវតែដើរទន្ទឹមគ្នា”។សម្តេចហ៊ុន សែន បញ្ជាក់​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កម្ពុជា​កំពុង​ធ្វើ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនិង​នីតិរដ្ឋ។សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាពិភពលោកក៏ដូចគ្នា ត្រូវតែគោរពច្បាប់ពិភពលោកបើមិនដូច្នេះទេប្រទេសនឹងប្រើកម្លាំងដើម្បីប្រយុទ្ធគ្នា។ AKP/Khmer Times 




Powered by Blogger.