នាយ​​​ករដ្ឋមន្ត្រី៖រដ្ឋធ​ម្មនុញ្ញមិ​ន​បានកំ​​ណត់​ឱ្យរដ្ឋាភិបា​លពិគ្រោះ​​​យោ​​ប​ល់​ជាមួយ​​ស​ង្គមស៊ីវិល​ពេល​ធ្វើច្បាប់​​​នោះទេ

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះបានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជាមិនបានកំណត់ឱ្យមានការពិភាក្សាឬពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិលឡើយសម្រាប់ការបង្កើតច្បាប់ឬវិសោធនកម្មច្បាប់នានានៅកម្ពុជា។

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។AFP
សម្ដេចហ៊ុនសែនបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតក្នុងខេត្តពោធិ៍សាត់ចំនួន៦៨៦៨ នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣។សម្តេចបានលើកឡើងថាមានបក្ស២ បូកជាមួយអង្គការមួយចំនួនបានចេញមកប្រតិ កម្មជាមួយនឹងការធ្វើវិសោធនកម្មច្បាប់ដោយសារតែរដ្ឋាភិបាលធ្វើតែម្នាក់ឯងមិនបានពិគ្រោះយោបល់ជាមួយគណបក្សនិងសង្គមស៊ីវិល។សម្តេចលើកឡើងថា នេះមិនមែនជាការបិទសិទ្ធិនោះទេ ។ប៉ុន្តែជាវិធានការច្បាប់ដើម្បី​ដំ​ណើ​រការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។​អញ្ចឹងលោកឯងមើលក្នុ​ងច្បាប់​នេះទៅ​លោក​ឯ​ង​ប្រ​ហែ​ល​ជា​ស្រង៉ាកចិត្តហើយ ព្រោះមិនមែនត្រឹមតែមិន ឱ្យអ្នកឯងឈរឈ្មោះបោះឆ្នោតប៉ុណ្ណោះទេតែ​ថែ​មទាំងផ្អាកសិទ្ធិធ្វើនយោបាយអ្នកឯងទៀតផង។ សម្តេចបន្តថា លោកឯងកុំចង់តាំងគ្នាបួនប្រាំនាក់បង្កើតជាអ​ង្គការ​ដើម្បី​មក​ប្រ​តិ​​ក​ម្ម​ជា​មួយរាជរដ្ឋាភិបាល។ ពួកអ្នកឯងស៊ីលុយបរទេសគ្រាន់តែតំណា​ងឱ្យ​មនុស្សប៉ុន្មាននា​ក់ដែ​ល​អ្នកឯងតែងតាំងគ្នាឯងទេ ហើយមកចេញជាសេចក្តីថ្លែងការណ៍ហើយ​សេច​ក្តីថ្លែ​ង​កា​រ​ណ៍​នោះ​ហើយមានអ្នកខ្លះគិតថាធ្វើនេះខុសនីតិវិធីដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល។ សម្តេចបន្តថា"អញ្ចឹងទេខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញមិនបាន​កំ​ណ​ត់​ឱ្យ​រា​ជ​រ​ដ្ឋា​ភិបាលទៅពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិលនោះទេសូមកុំព្រហើន"៕AKP
Powered by Blogger.