ឯកឧត្តមស សុខា៖ការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ស.ស.យ.ក.ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា
ព្រៃវែង៖ឯកឧត្តម ស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែងបាត់ដំបងនិងខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ ការចូលរួមស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់ ស.ស.យ.ក. ខេត្តព្រៃវែង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងការចូលរួមជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបានសេរីភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងដំណើរការបោះឆ្នោត ជាពិសេសដើម្បីបណ្តុះស្មារតីយុវជនគ្រប់រូបឲ្យ យល់ពីកាតព្វកិច្ច និងចេះទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិរបស់ខ្លួន។
ឯកឧត្តម ស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែងបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។រូបភាព៖ទឹម ស៊ីវឿន |
Post a Comment