ក្រសួងធ​ន​​​ធានទឹកប្រកាស​ឱ្យប្រជា​ពលរដ្ឋមាន​​ការប្រុងប្រយ័ត្ន!​អាច​មា​​នភ្លៀងលា​​យឡំផ្គរ​រន្ទះនិងខ្យល់​​កន្ត្រាក់

 ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃអង្គារត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៣នេះ ។

ក្រសួងធនធានទឹកបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប(ITCZ)ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាឡាវនិងវៀតណាមគួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន៕



Powered by Blogger.