កូរ៉េខាងជើងចោទអង្គការសហប្រជាជាតិនិងអង្គការណាតូថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
កូរ៉េខាងជើងជឿជាក់ថាអង្គការសហប្រជាជាតិនិងអង្គការណាតូកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅពេលរិះគន់ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់ទីក្រុងព្យុងយ៉ាង។អ្នកការទូតកូរ៉េខាងជើងលោកJo Chol-su បាននិយាយកាលពីថ្ងៃទី២ខែមិថុនាថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរំលោភលើ "សិទ្ធិអធិបតេយ្យភាព" របស់រដ្ឋសមាជិកនិង"ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង" ដោយការផ្ញើចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការបាញ់បង្ហោះផ្កាយរណបយោធាដោយទីក្រុងព្យុងយ៉ាង។អគ្គលេខាធិការអង្គការសហប្រជាជាតិលោកGuterresនិងអគ្គលេខាធិការអង្គការណាតូ Jens Stoltenberg មុននេះ បានរិះគន់ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើងថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។កូរ៉េខាងជើងបានបញ្ជាក់កាលពីថ្ងៃទី៣១ខែឧសភាថា ខ្លួនបានបាញ់បង្ហោះរ៉ុក្កែតCheollima-1 ដែលផ្ទុកផ្កាយរណបឈ្លបយកការណ៍យោធាMalligyong-1 ។ប៉ុន្តែវាបានធ្លាក់ចូលទៅក្នុងសមុទ្រដោយសារតែការរុញច្រានបរាជ័យ។ ទីក្រុងព្យុងយ៉ាងបានប្ដេជ្ញាថានឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់និងចាត់វិធានការដោះស្រាយដើម្បី"ធ្វើការបាញ់បង្ហោះលើកទី២ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ។ជាមួយគ្នានេះដែរសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បាននិយាយថាការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង គ្រាន់តែជាការបិទបាំងដើម្បីសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបប៉ុណ្ណោះ ព្រោះវាប្រើប្រាស់បច្ចេកវិទ្យាដូចគ្នា។លោក Jo បានបន្ថែមថា កូរ៉េខាងជើងនឹងបន្តអនុវត្តសិទ្ធិរបស់ខ្លួន រួមទាំងការបាញ់បង្ហោះផ្កាយរណប ដើម្បីបង្ហាញថាUNមិនមែនជាអង្គការរបស់អាមេរិកទេ។អ្នកជំនាញទំនាក់ទំនងអន្តរជាតិកូរ៉េខាងជើង លោក Jong Kyong-chol ក៏បានរិះគន់អង្គការណាតូផងដែរសម្រាប់ការធ្វើសេចក្តីថ្លែងការណ៍ "បង្កហេតុ" អំពីការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង។លោក Jong ក៏បានព្រមានថាកូរ៉េខាងជើងនឹងប្រព្រឹត្តទៅអង្គការណាតូ ដូចសហរដ្ឋអាមេរិក។ប្រសិនបើខ្លួននៅតែបន្តរំលោភលើសិទ្ធិរបស់កូរ៉េខាងជើង៕ប្រភពYonhap
រ៉ុក្កែតដឹកផ្កាយរណបកូរ៉េខាងជើងបានចាកចេញពីកន្លែងបាញ់បង្ហោះក្នុងឆ្នាំ ២០១៦។ រូបថត៖KCNA
Post a Comment