លោកយ៉ា​ន់​ ពណ្ណវេហា​ប្រគល់អំ​ណោ​​យឯកឧត្តម ស សុខា​និង​​លោកជំទាវ​ជូន​ក្មួយស្រីកំព្រា​​នៅខេត្ត​តា​កែវ

តាកែវ​៖ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់ក្មួយស្រី ហ៊ាង កញ្ញា ជាកូនកំព្រា បច្ចុប្បន្នរស់នៅជាមួយលោកតាលោកយាយ និងមានជីវភាពខ្វះខាត នៅភូមិឈើទាលភ្លោះ ឃុំព្រៃអម្ពក ស្រុកគិរីវង្ស ខេត្តតាកែវ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក យ៉ាន់ ពណ្ណវេហា និងក្រុមការងារ ប្រគល់ជូនក្មួយស្រី ហ៊ាង កញ្ញា នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៤០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម សៀវភៅសរសេរ ចំនួន ១០ក្បាល ប៊ិច ចំនួន ១០ដើម កាតាបស្ពាយ ចំនួន ១ ត្រីខ ចំនួន ២០កំប៉ុង ទឹកបរិសុទ្ធ ចំនួន ១០យួរ មី ចំនួន ១កេស ទឹកត្រីចំនួន ២យួរ ប៊ីចេង ចំនួន ១គីឡូក្រាម និងស្ករស ចំនួន ១គីឡូក្រាម៕សហការី







Powered by Blogger.