កម្ពុជាទទួលបានអត្ថប្រយោជន៍ពីការជំរុញទំនើបកម្មអាស៊ានក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI)របស់ចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសសមាជិកអាស៊ាន។
គម្រោងជាច្រើនត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមBRI ដើម្បីគាំទ្រសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធក្នុងបណ្តាប្រទេសសមាជិកអាស៊ានក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីBRIត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ក្នុងចំណោមប្រទេសអាស៊ានទាំងអស់កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកផ្សេងទៀតដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។យោងតាមលោក ឈាង វណ្ណារិទ្ធប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ BRI បំពេញបន្ថែមផែនការមេនៃការតភ្ជាប់អាស៊ាន។ក្នុងករណីប្រទេសកម្ពុជា លោកបានលើកឡើងថា BRI ផ្តល់វេទិកាថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងកម្ពុជា និងចិន។ ក្រោមក្របខណ្ឌBRI កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានពង្រីកយ៉ាងឆាប់រហ័ស ជាពិសេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ BRI បានបង្កើតសន្ទុះសម្រាប់ភាពជាដៃគូ និងការចែករំលែកភាពជាអ្នកដឹកនាំក្នុងការអនុវត្តគម្រោងទ្វេភាគី ដែលអាចនឹងមានសន្ទុះយឺតយ៉ាវបើគ្មានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ BRI នេះទេ។ប្រទេសចិនតាមរយៈ BRI បានផ្តល់ជំនួយយ៉ាងច្រើនតាមរយៈកម្ចីសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ហើយបានប្រកាសគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីក្រោម BRI សម្រាប់អាស៊ាន។ ប្រទេសកម្ពុជាគឺជាចំណុចកណ្តាលនៃការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសចិនគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ព្រមទាំងផ្លូវដែកតភ្ជាប់ពីទីក្រុងភ្នំពេញ បាងកក និងវៀងច័ន្ទ។ គួររំលឹកផងដែរថា ផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងប្រទេសចិន ត្រូវបានសាងសង់រួចរាល់ហើយ។កាលពីថ្ងៃទី ២២ ខែឧសភា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា BRI ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់សមាជិកទាំងអស់ ជាពិសេសប្រទេសអាស៊ាន។យោងតាមរដ្ឋបាលគយចិន ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចិនបានកើនឡើងដល់ ៩៧៥,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ពីប្រមាណ ៦៤១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ ភាគីទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់គ្នាទៅវិញទៅមកជាច្រើនឆ្នាំជាប់ៗគ្នា។ឱកាសអបអរសាទរខួប១០ឆ្នាំ នៃការបង្កើត BRI សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា គំនិតផ្តួចផ្តើមនេះ មិនបានគំរាមកំហែងដល់ប្រទេសណាមួយឡើយ ។ផ្ទុយទៅវិញ សមាជិកទាំងអស់បាននឹងកំពុងចូលរួមតាមរយៈកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីកសាងសន្តិភាពក្នុងតំបន់និងពិភពលោក។ គំនិតផ្តួចផ្តើម BRI គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្ររាល់គំនិតផ្តួចផ្តើមដែលមិនប្រឆាំងនឹងប្រទេសណាមួយ លើកកំពស់សន្តិភាព ការអភិវឌ្ឍន៍ និងមជ្ឈភាពរបស់អាស៊ាន។សម្តេចក៏បានបញ្ជាក់ដែរថា «បើយើងក្រឡេកមើលគោលនយោបាយរបស់ចិន។ចិនមិនដែលប្រកាសថាជាសត្រូវនឹងប្រទេសណាមួយឡើយ ហើយចិនក៏មិនដែលបានកំណត់គោលនយោបាយទប់ស្កាត់ឬអរិភាពជាមួយប្រទេសដទៃដែរ ដូច្នេះហើយទើប BRI រីកចម្រើនខ្លាំង។ ”សម្តេចបានបញ្ជាក់ទៀតថា BRI បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ និងទំនើបកម្មនៃប្រទេសកម្ពុជា។ សម្តេចបានលើកឡើងពីលទ្ធផលផ្លែផ្កានៃការគាំទ្ររបស់ប្រទេសចិនតាមរយៈ BRI នៅកម្ពុជា ដូចជាព្រលានយន្តហោះថ្មី ខ្សែកាបអុបទិកក្រោមទឹក ផ្លូវថ្នល់ និងស្ពានជាច្រើន។ លើសពីនេះ BRI ក៏ជួយលើកកំពស់ទំហំពាណិជ្ជកម្មសម្រាប់កម្ពុជា និងចិនផងដែរ។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានកើនឡើងប្រហែល ៥ ភាគរយក្នុងរយៈពេលមួយឆ្នាំ ពី ១១,១៩៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដល់ ១១,៦៨៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ វាក៏តំណាងអោត២២.២៩ ភាគរយនៃពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២២ (ពោលគឺប្រមាណ៥២.៤២៤ ពាន់លានដុល្លារ)។ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបាននិយាយថា BRI បានផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន ដូចជាកម្ពុជាជាដើម។ វាផ្តល់នូវទំនុកចិត្ត និងការតភ្ជាប់ទៅកាន់ពិភពលោកពិតប្រាកដ។ ដំបូងឡើយ បណ្តាប្រទេសអាស៊ានអាចអភិវឌ្ឍបាន ដោយផ្អែកទៅលើសមត្ថភាពរបស់ពួកគេសុទ្ធសាធ ប៉ុន្តែនៅពេលដែលមានBRI សមត្ថភាពរបស់អាស៊ានត្រូវបានជំរុញ និងពន្លឿនថែមទៀត។លោកបានបន្ថែមទៀតថា BRI ក៏ផ្តល់នូវជម្រើសដ៏សមស្របបំផុតសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ពីមុនហេដ្ឋារចនាសម្ព័ន្ធធំៗត្រូវតែផ្តល់មូលនិធិដោយស្ថាប័នហិរញ្ញវត្ថុធំៗដូចជាធនាគារពិភពលោក ដែលដាក់លក្ខខណ្ឌតឹងរ៉ឹងធ្វើអោយប្រទេសមួយចំនួនមិនមានលទ្ធភាពខ្ចីបាន។ ប៉ុន្តែBRI បានផ្តល់ជម្រើសដែលអាចទទួលយកបាន ដូចជាផ្លូវល្បឿនលឿនដែលវិនិយោគដោយចិនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលត្រូវបានសាងសង់តាមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ ។ លើសពីនេះ BRI ផ្តល់ហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែងដល់ប្រទេសកម្ពុជា រួមមានផ្លូវហាយវេ អាកាសយានដ្ឋាន និងស្ពាន ដែលជាលទ្ធផលជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន Qin Gang បាននិយាយនៅក្នុងពិធីបើកវេទិកា Lanting Forum ស្តីពីទំនើបភាវូបនីយកម្មរបស់ចិន និងពិភពលោកនៅទីក្រុងសៀងហៃថា BRI គឺជាផលប្រយោជន៍សាធារណៈដែលប្រទេសចិនផ្តល់ជូនសហគមន៍អន្តរជាតិ ដោយផ្តល់ វេទិកាសម្រាប់ការបន្តអភិវឌ្ឍន៍ និងវិបុលភាពរួម។ដប់ឆ្នាំមកនេះ ចាប់តាំងពីការបង្កើតBRI គម្រោងកិច្ចសហប្រតិបត្តិការជាង ៣,០០០ ត្រូវបានដាក់ចេញដែលមានទំហំទឹកប្រាក់ប្រមាណ១ ពាន់ពាន់លានដុល្លារ និងបង្កើតការងារបាន៤២០,០០០កន្លែង សម្រាប់ប្រទេសដែលចូលរួម។ ប្រទេសជាច្រើនបានសំរេចក្តីសុបិនរបស់ខ្លួនក្នុងការកសាងផ្លូវដែក ស្ពានធំៗ និងការកាត់បន្ថយភាពក្រីក្រ៕CGTN/KhmerTimes
Post a Comment