នាយ​ក​រដ្ឋមន្ត្រីកម្ពុជា​លើ​​កឡើងពីហានិភ័​យដែ​ល​អាចត្រូវបានប​ង្កឡើងដោ​​យសម្ព័ន្ធយោ​ធាណាតូ

 នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចកាលពីថ្ងៃអាទិត្យមុនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីហានិភ័យដែលអាចត្រូវបានបង្កឡើងដោយសម្ព័ន្ធយោធាណាតូដែលធ្លាប់តែនៅតំបន់អឺរ៉ុបឥឡូវកំពុងហាក់ឆ្ពោះមកតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្តេចបានលើកឡើងទៀតថា បញ្ហាភូមិសាស្ត្រនយោបាយក្លាយជាប្រធានបទក្ដៅគគុកក្នុងចំណោមប្រទេសមហាអំណាចធំៗក្នុងពិភពលោកជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង។ ប្រទេសជាមមាជិកសម្ពន្ធយោធាណាតូបានប្រកាសថាពួកគេនឹងបញ្ជូននាវាទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ហើយកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ក៏កំពុងបានបង្កឱ្យមានការប្រកួតប្រជែងអាវុធនៅក្នុងតំបន់ផងដែរ។សម្តេចបានសម្តែងការព្រួយបារម្ភរួមរបស់អាស៊ានព្រោះថាគ្មានសមាជិកណាម្នាក់ចង់ជាប់ពាក់ព័ន្ធក្នុង “ការប្រកួតប្រជែង” រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងតំបន់ និងលើសពីនេះទេ។ នៅក្នុងកិច្ចប្រជុំកំពូល Shangri-La នៅប្រទេសសិង្ហបុរីកាលពីសប្តាហ៍មុន មេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន រួមទាំងឥណ្ឌូនេស៊ី និងសិង្ហបុរី បាននិយាយថា ពួកគេមិនចង់ឃើញ “សង្រ្គាមត្រជាក់ថ្មី” ឬត្រូវបានបង្ខំឱ្យជ្រើសរើសភាគីរវាងចិននិងសហរដ្ឋអាមេរិកនោះទេ។ទោះបីជាសហរដ្ឋអាមេរិកអះអាងថាខ្លួនគាំទ្រ “មជ្ឈភាព” របស់អាស៊ានក្នុងកិច្ចការតំបន់ក៏ដោយ ជាក់ស្តែងគឺមិនដូចច្នោះទេ ខណៈដែលកិច្ចព្រមព្រៀងនិងគំនិតផ្តួចផ្តើមសម្រាប់ពាណិជ្ជកម្ម បច្ចេកវិទ្យា សន្តិសុខនិងការអភិវឌ្ឍដែលខ្លួនបានដាក់ចេញសម្រាប់ប្រទេសក្នុងតំបន់គ្រាន់តែជាឧបករណ៍ប្រើប្រាស់ដើម្បីទាក់ទាញឱ្យពួកគេបើកទីផ្សារ និងទទួលយកច្បាប់របស់ខ្លួន។ផ្ទុយទៅវិញ សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​នូវ​ស្ថានភាព​អំណោយផលឬ​ស្មើភាព​ណាមួយ​ជា​ថ្នូរ​នឹង​ការ​តបស្នងនោះទេ។ ជាឧទាហរណ៍សហរដ្ឋអាមេរិកទាមទារឱ្យភាគីផ្សេងទៀតនៃក្របខ័ណ្ឌសេដ្ឋកិច្ច “ឥណ្ឌូប៉ាស៊ីហ្វិក”បើកទីផ្សាររបស់ពួកគេដល់ក្រុមហ៊ុនអាមេរិក ហើយតម្រូវឱ្យពួកគេទទួលយកស្តង់ដារបស់សហរដ្ឋអាមេរិកក្នុងការធ្វើពាណិជ្ជកម្មនិងបច្ចេកវិទ្យា។ប៉ុន្តែខ្លួនមិនបានផ្តល់ឱ្យភាគីផ្សេងទៀតនូវសិទ្ធិដូចគ្នានោះទេ។ហើយ​ប្រសិនបើ​សមាជិក​អាស៊ាន​បង្ហាញ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួលយកលក្ខខណ្ឌ​របស់​សហរដ្ឋ​អាមេរិកពួកគេ​នឹងដឹង​​ថា​អ្នក​ណា​ជា​មេពិតប្រាកដ។នេះមានន័យថា សហរដ្ឋអាមេរិកកំពុងទាក់ទាញពួកគេឱ្យជ្រើសរើសសហរដ្ឋអាមេរិក ឬទីក្រុងប៉េកាំង ហើយមិនអនុញ្ញាតឱ្យមាន “ស្វ័យភាពជាយុទ្ធសាស្ត្រ” ឬ “អព្យាក្រឹតភាព” ឡើយ។សម្តេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងថា សហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួននកំពុងធ្វើសកម្មភាពយោធាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានបង្ហាញច្បាស់ថា តើប្រទេសណាដែលព្យាយាមរក្សាអនុត្តរភាពរបស់ខ្លួននៅក្នុងតំបន់ដោយបានធ្វើអោយប៉ះពាល់ដល់អ្នកដទៃ និងប្រទេសណាដែលកំពុងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍រួមនៃតំបន់៕Khmer Times


Powered by Blogger.