លោក​សោ​​ម ភិរុណ​ប្រគល់​អំណោ​​យ​ឯ​កឧត្តមស សុ​ខា​និង​លោ​​​ក​ជំទាវ​ជូនសិ​​ស្សានុសិស្សនៅ​ខេ​​ត្តកំ​ពង់ឆ្នាំង

កំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២៣នេះលោក សោម ភិរុណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តកំពង់ឆ្នាំងនិងក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូលោកនាយកសាលាបាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ និងសិស្សានុសិស្ស ចំនួន ១៣០នាក់ នៅអនុវិទ្យាល័យឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។


អំណោយឯកឧត្តមស សុខា និងលោកជំទាវ ដែលលោក សោម ភិរុណ និងក្រុមការងារប្រគល់ជូននាឱកាសនោះរួមមាន៖ លោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀលនិងសាប៊ូ១កញ្ចប់ធំ។ ចំណែកសិស្សានុសិស្ស ចំនួន ១៣០នាក់ ក្នុងម្នាក់ៗទទួលបាន ៖ កាបូបតូច ចំនួន ១ សៀវភៅសរសេរ ចំនួន ៥ក្បាល ប៊ិច ចំនួន ២ដើម ខ្មៅដៃ ចំនួន ២ដើម បន្ទាត់ជ័រ ចំនួន១ឧបករណ៍ចិតខ្មៅដៃ ចំនួន១និងទឹកបរិសុទ្ធ ចំនួន ៣ដប៕
















Powered by Blogger.