លោកសម រង្ស៊ីលើកឡើងនូវសេណារីយ៉ូចំនួន២ពលរដ្ឋឲ្យទៅបោះឆ្នោត
ប្រមុខគណបក្សប្រឆាំងនៅក្រៅប្រទេសបានលើកឡើងនូវសេណារីយ៉ូចំនួន២ដែលលោកសម រង្ស៊ីអះអាងថាជាការព្រួយបារម្ភរបស់សម្តេចហ៊ុន សែនបង្ខំចិត្តកែច្បាប់ថ្មីដើម្បីបង្ខំពលរដ្ឋឲ្យទៅបោះឆ្នោត។
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែននិងលោកសមរង្ស៊ី។រូបភាពថ្មីៗ
បើតាម លោក សម រង្ស៊ី ចលនាពហិកានេះជាការបង្ហាញពីកម្លាំងរបស់គណបក្សប្រឆាំង ដែលនឹងធ្វើឲ្យខូចខាតដល់ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត។ ប៉ុន្តែនៅថ្ងៃនេះ សម្តេចហ៊ុន សែន បានបន្តរំឭកពីច្បាប់ដែលសម្តេចបញ្ជាឲ្យចែងបន្ថែមនោះគឺមានទោសទណ្ឌអាចជាប់ពន្ធនាគារថែមទៀតចំពោះអ្នករារាំងឬបង្កបញ្ហាដល់ការបោះឆ្នោត។ ក្រោយពីការរារាំង គណបក្សភ្លើងទៀនមិនឲ្យចូលរួមក្នុងការបោះឆ្នោតសម្តេចហ៊ុន សែន ប្រឈមសេណារីយ៉ូ ២ ដែលធ្វើឲ្យគាត់ព្រួយបារម្ភដូចគ្នា។ នេះជាការលើកឡើងនៅលើហ្វេសប៊ុកលោក សម រង្ស៊ី ម្សិលមិញ ដែលធ្វើឲ្យសម្តេចហ៊ុន សែន ឆ្លើយតបបន្ថែមទៀតនៅថ្ងៃនេះ។នៅចំពោះមុខកម្មករក្នុងទីក្រុងភ្នំពេញនៅពុធសម្តេចហ៊ុន សែន បានបង្ហើបថាមាត្រាថ្មីនៅក្នុងសេចក្តីព្រាងច្បាប់ដែលសម្តេចបញ្ជាឲ្យធ្វើការកែប្រែនោះគឺមានការពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល និងក៏ទោសទណ្ឌជាប់ពន្ធនាគារថែមទៀតចំពោះអ្នករារាំងឬបង្កបញ្ហាដល់ការបោះឆ្នោត។យោងតាមមាត្រា១៤២នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថាត្រូវផាកពិន័យពី៥ទៅ២០លានរៀលដោយមិនគិតទោសព្រហ្មទណ្ឌចំពោះជនណាដែលប្រើមធ្យោបាយទុច្ចរិក រារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោតនិងការធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។ប៉ុន្តែសម្រាប់ លោក សម រង្ស៊ី ការជំរុញឲ្យចេញច្បាប់ថ្មីដែលយល់ថាដើម្បីពលរដ្ឋឲ្យទៅបោះឆ្នោតនេះ បង្ហាញពីការភ័យខ្លាចរបស់ សម្តេចហ៊ុន សែន ចំពោះចលនាពហិការ មិនចូលរួមក្នុងការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ខាងមុខ។ប្រមុខបក្សប្រឆាំងនៅក្រៅប្រទេស ព្រមានថា ចលនាពហិការដ៏ធំបែបនេះជាការបង្ហាញពីកម្លាំងរបស់គណបក្សប្រឆាំង ដែលនឹងធ្វើឲ្យខូចខាតដល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត ហើយនឹងមិនអាចទៅរួចចំពោះការផ្ទេរអំណាចទៅកូនសម្តេចហ៊ុន សែន។សេណារីយ៉ូ បែបនេះ ត្រូវបានលោក សម រង្ស៊ី អះអាងថាធ្វើឲ្យសម្តេច ហ៊ុន សែន ព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះបើ លោក ហ៊ុន ម៉ាណែត មិនអាចមកជំនួសគាត់បានទេ គាត់នឹងបាត់បង់និទណ្ឌភាព ។លោក សម រង្ស៊ី អះអាងថាសម្តេចហ៊ុន សែន គ្មានមធ្យោបាយអ្វី ទប់ទល់យុទ្ធវិធីគូសសន្លឹកឆ្នោតចោលនេះទេ ពីព្រោះការបោះឆ្នោត ត្រូវមានការសម្ងាត់។យ៉ាងណាក៏ដោយ សម្តេចហ៊ុន សែន ព្រមាននៅថ្ងៃនេះថា ប្រសិនបើអ្នកនៅក្នុងស្រុកហ៊ានធ្វើតាមអ្វីដែលលោក សម រង្ស៊ី គូសវាសនេះ នោះគណបក្សភ្លើងទៀននឹងត្រូវរំលាយចោល៕RFI
Post a Comment