អ៊ុយក្រែនមាន"ការវាយប្រហារដ៏ធំ"ពិតជាការប្រយុទ្ធគ្នាយ៉ាងខ្លាំង
ការវាយលុកប្រឆាំងរបស់អ៊ុយក្រែនហាក់ដូចជាបានចាប់ផ្តើមហើយ ។ហើយទីក្រុងគៀវកំពុងបញ្ជូនកងកម្លាំងដែលបណ្តុះបណ្តាលដោយលោកខាងលិចទៅកាន់ជួរមុខជាលើកដំបូង។នាពេលកន្លងមក ក្រុមអ្នកវិភាគបានលើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការវាយបកដ៏ធំដោយអ៊ុយក្រែនដើម្បីដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ។
ទាហាននៃកងពលតូចទ័ពអាកាសទី៧៩ របស់អ៊ុយក្រែននៅតំបន់ Donetsk នៃប្រទេសអ៊ុយក្រែន។ រូបថត៖ NYTIMESទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយប្រឆាំងនឹងទីក្រុងគៀវកាលពីចុងខែកុម្ភៈឆ្នាំមុន។ ក្នុងខែតុលាបន្ទាប់ពីជម្លោះជិត៨ខែ រុស្ស៊ីបានបញ្ចូលតំបន់ចំនួន៤បន្ថែមទៀតនៃអ៊ុយក្រែនជាឯកតោភាគី រួមមានៈ Donetsk, Lugansk, Kherson និង Zaporizhzhia ។ជាការពិតក្នុងរយៈពេលថ្មីៗនេះអ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតអំពីការវាយបកដ៏ធំមួយដើម្បីទទួលបានតំបន់ទាំង៤ដែលបានរៀបរាប់ខាងលើ និងឧបទ្វីបគ្រីមៀទាំងមូលដែលត្រូវបានបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤។ប្រធានាធិបតីVladimir Putinបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Sochiរបស់រុស្ស៊ីកាលពីថ្ងៃទី៩ខែមិថុនាថា"យើងអាចនិយាយដោយប្រាកដថាប្រតិបត្តិការវាយលុករបស់អ៊ុយក្រែនបានចាប់ផ្តើម" ។"កិច្ចខិតខំប្រឹងប្រែងវាយលុករបស់កងទ័ពអ៊ុយក្រែនរហូតមកដល់ពេលនេះបានបរាជ័យ។សក្ដានុពលវាយលុករបស់ពួកគេនៅតែមាន ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានថ្ងៃកន្លងមកក៏ដោយ"។ក្នុងពេលជាមួយគ្នានេះការលាតត្រដាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Voldymyr Zelensky មានតិចតួចប៉ុណ្ណោះ។ប៉ុន្តែនៅតែបង្ហាញថា ពួកគេបានធ្វើយុទ្ធនាការវាយលុកដើម្បីដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ។មេដឹកនាំអ៊ុយក្រែនបាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃទី៩ខែមិថុនាថា"ទាហានរបស់យើងទាំងអស់នៅពេលនេះកំពុងចូលរួមក្នុងការប្រយុទ្ធដ៏សាហាវជាពិសេស" ។ "យើងឃើញវីរភាពគ្រប់ពេលពីទាហានអ៊ុយក្រែន"។ការវាយលុកនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីទាហានអ៊ុយក្រែនរាប់ពាន់នាក់ដែលត្រូវបានបណ្តុះបណ្តាលដោយលោកខាងលិចនិងបំពាក់ដោយអាវុធ និងឧបករណ៍។Reutersបានពណ៌នាភាគីអ៊ុយក្រែនថាបានរាយការណ៍ "ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ" បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានបញ្ជាក់ថាទីក្រុងគៀវបានវាយប្រហារតបតវិញហើយ។អ្នកសរសេរប្លុកយោធាដែលគាំទ្ររុស្ស៊ីក៏បានរាយការណ៍អំពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងភាគីទាំង២នៅលើរណសិរ្សជាច្រើនដូចជា Zaporizhzhia, Donetsk ឬ Kherson ។ ប្រភពដដែលបាននិយាយថាអ៊ុយក្រែនបានបញ្ជូនទាំងរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់និងរថពាសដែកអាមេរិក Bradleyទៅសមរភូមិ។រូបភាពវីដេអូក៏បង្ហាញផងដែរថា សព្វាវុធទំនើបៗមួយចំនួនដែលលោកខាងលិចផ្គត់ផ្គង់ដល់អ៊ុយក្រែនត្រូវបានដុតបំផ្លាញ។សរុបមកគៀវមានកងពលតូចចំនួន១២ដែលមានកងទ័ពសរុបពី៥០,០០០ ទៅ ៦០,០០០ នាក់ ត្រៀមបើកការវាយប្រហារតបតវិញ។ កងពលតូចទាំង៩នេះត្រូវបានបំពាក់អាវុធនិងបណ្តុះបណ្តាលដោយលោកខាងលិច។យោធាអ៊ុយក្រែនបាននិយាយថាមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធចំនួន២៧លើកនៅភាគខាងកើតនៃប្រទេសក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ពួកគេក៏បាននិយាយដែរថាមានការវាយប្រហារតាមអាកាសរបស់រុស្ស៊ីចំនួន៥៨ លើក និងការបាញ់ផ្លោងចំនួន ៣១ គ្រាប់។ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា"មានការស្លាប់និងរបួសរបស់ជនស៊ីវិល។ក៏មានការខូចខាតដល់ផ្ទះមន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតផងដែរ"។អ៊ុយក្រែនក៏បានលាតត្រដាងដែរថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសចំនួន១៦លើកទៅលើសត្រូវ។ប៉ុន្តែមិនច្បាស់ថាតើជួរមុខបានផ្លាស់ប្តូរឬយ៉ាងណានោះទេ។មន្ត្រីក្រុងម៉ូស្គូនិយាយថា អ៊ុយក្រែនបានវាយប្រហារក្រុង Voronezh របស់រុស្ស៊ីដោយយន្តហោះគ្មានមនុស្សបើកបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផ្សេងទៀតក៏ត្រូវបានអនុវត្តដោយអ៊ុយក្រែនប្រឆាំងនឹង Belgorod និង Kursk របស់រុស្ស៊ី។Reutersបានរាយការណ៍ថាទីក្រុងគៀវបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ថាខ្លួនបានធ្វើការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី៕ប្រភពCNN
Post a Comment